ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោកXi Jinpingដែលយកចិត្តទុកដាក់លើពលករ
2024-04-30 15:38:33cri
Share with:

ចាប់ពីយុគសម័យថ្មីមក លោកXiJinpingប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់លើពលករ ហើយយកចិត្តទុកដាក់ជាច្រើនដងចំពោះពលករក្នុងកាលៈទេសៈខុសគ្នា ដើម្បីលើកទឹកចិត្តអ្នកទាំងអស់គ្នាបង្កើតជីវភាពរស់នៅដ៏ល្អបវរតាមរយៈពលកម្ម។ពលករគំរូនិងសិប្បករឆ្នើមត្រូវដើរតួជាគំរូនិងជាអ្នកដឹកនាំ ដោយប្រើប្រាជ្ញានិងញើសឈាម ដើម្បីបង្កើតទំព័ក្នុងយុគសម័យថ្មី ស្ដីពី “ពលកម្មមានកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត អស្ចារ្យបំផុត និងស្រស់ស្អាតបំផុត”។

 

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកXi Jinpingបានចូលរួមក្នុងកិច្ចពិភាក្សារបស់គណៈប្រតិភូខេត្តJiangsuនៃកិច្ចប្រជុំលើកទី២នៃមហាសន្និបាតសភាប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ ហើយបានជួបពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាលជាមួយលោកស្រីSun Jingnanតំណាងជាងដែកមកពីក្រុមហ៊ុនរថយន្តPuzhanក្រុងNanjingរបស់ក្រុមហ៊ុនCRRC លោកស្រីSun Jingnanបាននិយាយអំពីការយល់ដឹងរបស់ខ្លួនអំពីសិប្បករនៃប្រទេសដ៏អស្ចារ្យថា "ពាក្យសិប្បករមានន័យថាអ្នកមានការបន្តកែលម្អខ្លួនឯងនៅក្នុងវិស័យវិជ្ជាជីវៈ ហើយយើងអាចសម្រេចបាននូវភាពជោគជ័យបន្ទាប់ពីការលត់ដំ។

    លោកXi Jinpingបានងក់ក្បាលដោយកោតសរសើរថា "សិប្បករដ៏អស្ចារ្យគឺជាគ្រឹះនិងសសរស្តម្ភនៃការកសាងប្រជាជាតិចិនរបស់យើង។បន្ទាប់ពីបង្កើតសាធារណរដ្ឋប្រជាមានិតចិន យើងចាប់ផ្តើមពីគ្មានអ្វីសោះ ហើយបន្ទាប់មកខិតខំប្រឹងប្រែងដោយខ្លួនឯង ហើយបានកសាងមូលដ្ឋានផលិតកម្មដោយម្ចាស់ការនិងឯករាជ្យ។

ក្រឡេកមើលអតីតកាលវិញ លោកXiJinpingបានមានប្រសាសន៍ថា យើងត្រូវតែធ្វើការងារឱ្យបានល្អក្នុងការអប់រំវិជ្ជាជីវៈ បង្កើតស្មារតីសិប្បករ និងបណ្តុះបណ្តាលសិប្បករជួរមុខដ៏ឆ្នើមជាក្រុមៗ៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស