ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈពេលដែលទិវាពលកម្មអន្តរជាតិ ១ ឧសភាខិតជិតចូលមកដល់ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រសិទ្ធពរនិងសម្តែងការសួរសុខទុក្ខដោយស្មោះចំពោះពលករទូទាំងប្រទេសចិន
2024-04-30 19:17:00cri
Share with:

ខណៈពេលដែលទិវាពលកម្មអន្តរជាតិ ១ ឧសភាខិតជិតចូលមកដល់    លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  ដើម្បីប្រសិទ្ធពរនិងសម្តែងការសួរសុខទុក្ខដោយស្មោះចំពោះពលករទូទាំងប្រទេសចិន។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៤ ជាខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាឆ្នាំដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅ និងភារកិច្ចនៃ "ផែនការអភិវឌ្ឍជាតិរយៈពេល៥ឆ្នាំទី ១៤" ។ លោកបានរំពឹងទុកថា ពលករទូទាំប្រទេសនឹងផ្សព្វផ្សាយនិងអនុវត្តតាមស្មារតីនៃកម្មករគំរូ ស្រឡាញ់និងបំពេញការងាររបស់ខ្លួនយ៉ាងផ្ចិតផ្ចង់  ធ្វើការច្នៃប្រឌិតនិងផលិត ដើម្បីចូលរួមយ៉ាងសកម្មក្នុងការជំរុញទំនើបកម្មតាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងនិងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស