ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"មូលដ្ឋានបណ្តុះបណ្តាលសម្រាប់ការផ្លាស់ប្តូរស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃស្ត្រីសកល" បានបើកស្លាកនៅទីក្រុងប៉េកាំង
2024-04-30 11:57:39cri
Share with:


សហព័ន្ធស្ត្រីទូទាំងប្រទេសចិននិងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ អន្តរជាតិចិនបានរួមគ្នាបើកស្លាក "មូលដ្ឋានបណ្តុះបណ្តាលសម្រាប់ការផ្លាស់ប្តូរស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃស្ត្រីសកល" នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៩ខែមេសា ។

មូលដ្ឋានបណ្ដុះបណ្ដាលនេះបង្កើតឡើងក្នុងគោលបំណងដាក់ចេញគម្រោងសម្រាប់ការកសាងសមត្ថភាពស្ត្រី ការរៀបចំដំណើរទស្សនកិច្ចសិក្សាកម្រិតខ្ពស់ និងការបណ្តុះបណ្តាលស្តីពីការផ្តល់ជំនួយចំពោះបរទេសជាដើមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យបង្កើតវេទិកាមួយដើម្បីពង្រឹងការវិវឌ្ឍនៃស្ត្រី លើកកម្ពស់ការអភិវឌ្ឍនៃស្ត្រី និងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរបស់ស្ត្រី ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុស្ត្រីជាសកល។

តាមការផ្សាយដំណឹងឱ្យដឹងថា ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍអន្តរជាតិចិននឹងរួម ជាមួយគ្រប់ភាគីដើម្បីបង្កើនការបណ្តុះបណ្តាលចំពោះស្ត្រី និងគាំទ្រមូលដ្ឋាននេះឱ្យដើរតួនាទីសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលនៃស្ត្រីជាសកល៕

  

អ្នកបកប្រែ:马小青
ប្លុកពិសេស