ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោកអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសកល
2024-04-29 14:55:31cri
Share with:


កិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានបើកធ្វើនៅទីក្រុងរីយ៉ាដ រាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ២៨  ខែមេសា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសកល កំណើននិងថាមពល ហើយបានពិភាក្សាអំពីវិធីសាស្ត្រកសាងសេដ្ឋកិច្ចសកលឱ្យកាន់តែរឹងមាំតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ 

លោក Borge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងក្នុងសុន្ទរកថាបើកថា ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងគម្លាតរវាងសេដ្ឋកិច្ចសង្គមបានជាធ្វើឱ្យសកលលោកកាន់តែបែកខ្លែងខ្លាំង កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសន្ទនាចំគោលដៅមិនដែលមានភាពបន្ទាន់ជាងពេលនេះទេ។ កិច្ចប្រជុំពិសេសនេះផ្តល់ឱកាសសម្រាប់អ្នកដឹកនាំមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់តំបន់ដើម្បីស្វែងរកដំដោះស្រាយចំពោះបញ្ហាប្រឈមនានា។

កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃ និងមានការចូលរួមពីតំណាងជាង២២០នាក់មកពីប្រទេសនិងតំបន់ជាង ៦០៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស