ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោកស្រី SOSA  រដ្ឋមន្ត្រីការបរទេសបូលីវី
2024-04-29 12:04:42cri
Share with:

     លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រី  SOSA  រដ្ឋមន្ត្រីការបរទេសបូលីវី នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៨ ខែមេសា ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ឆ្នាំ ២០២៥ គឺជាខួបទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងបូលីវី ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយបូលីវី ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងបូលីវីឡើងដល់កម្រិតថ្មី។ ភាគីទាំងពីរគួរតែពង្រឹងទំនុកចិត្តផ្នែកនយោបាយជាបន្តបន្ទាប់ បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធ និងខិតខំស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជាសេដ្ឋកិច្ចឌីជីថលជាដើម។ ប្រទេសចិនមានឆន្ទៈរួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីននិងការីប៊ីន ក្នុងនោះបូករួមទាំងបូលីវីផង ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិននិងអាមេរិកឡាទីន ។

      ជាការឆ្លើយតប លោកស្រី SOSA បានថ្លែងថា ប្រទេសបូលីវីចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ សង្ឃឹមថានឹងលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម បូលីវីគាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនមួយ និងមានឆន្ទៈក្នុងការជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិកឡាទីននិងចិន៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស