ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាជាមួយលោក Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់អាមេរិក
2024-04-29 12:09:37cri
Share with:

      លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយលោក Musk នាយកប្រតិបត្តិ ក្រុមហ៊ុន Tesla របស់អាមេរិកនៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំងនារសៀលថ្ងៃទី ២៨ ខែមេសា។

ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិននិងសហរដ្ឋអាមេរិកបានបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅ ហើយភាគីទាំងពីរអាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍរបស់គ្នាភាគី។ ការអភិវឌ្ឍរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនអាចចាត់ទុកថាជាគំរូដ៏ជោគជ័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក។ ការពិតបានបង្ហាញថា កិច្ចសហប្រតិបត្តិការដែលឈរលើភាពស្មើគ្នា និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ ហើយក៏ជាសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ ភាគីចិនសង្ឃឹមថា សហរដ្ឋអាមេរិកនិងចិននឹងដើរទៅរកគោលដៅដូចគ្នា ដើម្បីអនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ   ជំរុញឱ្យទំនាក់ទំនងចិន-អាមេរិកបន្តវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាព និងផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ និងទូទាំងពិភពលោក។

      ជាការឆ្លើយតប លោក Musk បានថ្លែងថា រោងចក្រលំដាប់កំពូលរបស់ក្រុមហ៊ុន Tesla ប្រចាំនៅក្រុងសៀងហៃប្រទេសចិន គឺជារោងចក្រដែលដំណើរការល្អបំផុតរបស់ក្រុមហ៊ុន Tesla ។ នេះគឺបានមកពីកិច្ចខិតខំប្រឹងប្រែងនិងតម្រិះប្រាជ្ញារបស់ក្រុមការងារចិន។ ក្រុមហ៊ុន Tesla មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ដើម្បីសម្រេចបាននូវសមិទ្ធផលឈ្នះ-ឈ្នះកាន់តែច្រើនថែមទៀត៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស