ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីភ្នាក់ងារសារព័ត៌មានBloomberg បានព្យាករណ៍ថា ប្រទេសចិនគឺជាអ្នករួមចំណែកដ៏ធំបំផុតនៃកំណើនសេដ្ឋកិច្ចសកលនៅ៥ឆ្នាំខាងមុខនេះ
2024-04-29 16:15:38cri
Share with:

ពេលថ្មីៗនេះ ស្របនឹងការដែលប្រទេសចិនបានប្រកាសនូវទិន្នន័យស្តីពីម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ស្ថាប័នវិនិយោគបរទេសជាច្រើនមានដូចជាធនាគារ Deutsche  ធនាគារ Goldman Sachs   ធនាគារ UBSជាដើមបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ ។ស្របនឹងពេលដែលស្ថាប័នវិនិយោគបរទេសឱ្យបោះឆ្នោតទុកចិត្តចំពោះសេដ្ឋកិច្ចចិននោះ ពួកគេក៏មានសុទិដ្ឋិនិយមចំពោះឱកាសវិនិយោគនៃទីផ្សារហិរញ្ញវត្ថុនិងមូលធុនរបស់ប្រទេសចិន។

ពេលថ្មីៗនេះ យោងតាមទិន្នន័យព្យាករណ៍ថ្មីបំផុតរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ទីភ្នាក់ងារសារព័ត៌មានBloomberg សហរដ្ឋអាមេរិកបានធ្វើការប៉ាន់ប្រមាណថា ៧៥%នៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល៥ឆ្នាំខាងមុខនឹងប្រមូលផ្តុំនៅប្រទេសចំនួន២០ ក្នុងនោះប្រទេសចំនួន៤មានដូចជាប្រទេសចិន ឥណ្ឌា  សហរដ្ឋអាមេរិកនិងឥណ្ឌូណេស៊ីនឹងរួមចំណែកជាង៥០ភាគនៃកំណើនសេដ្ឋកិច្ចសកល ឯប្រទេសចិនគឺជាអ្នករួមចំណែកដ៏ធំបំផុតនៃកំណើនសេដ្ឋកិច្ចសកលពីឆ្នាំ2024ដល់២០២៩ដោយមានអនុបាតចន្លោះ២១%ចំណែកក្រុមប្រទេសG៧ត្រូវជា២០%  សហរដ្ឋអាមេរិកជិត១២%៕

អ្នកបកប្រែ:李展精
ប្លុកពិសេស