ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំប្រតិបត្តិផ្នែកភស្តុភារកម្មក្នុងសង្គមក្នុងត្រីមាសទីមួយកើនឡើង ៥,៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅដែលសម្រេចបានការចាប់ផ្តើមដ៏ល្អប្រសើរ
2024-04-29 16:05:24cri
Share with:


 

សហព័ន្ធភស្តុភារកម្មនិងការបញ្ជាទិញរបស់ប្រទេសចិនបានប្រកាសនៅថ្ងៃ ទី ២៩ខែមេសាពីទិន្នន័យប្រតិបត្តិផ្នែកភស្តុភារកម្មក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះដែលបានបង្ហាញថា នៅក្នុងត្រីមាសទី ១ ប្រតិបត្តិផ្នែកភស្តុភារកម្មបានបន្តនិន្នាការងើបឡើងវិញជាទូទៅ អត្រាកំណើននៃទំហំប្រតិបត្តិផ្នែកភស្តុភារកម្មក្នុងសង្គមបានកើនឡើងជាលំដាប់ តម្រូវការខាងភស្តុភារកម្មបានងើបឡើងវិញនិងមានភាពប្រសើរឡើង ហើយស្ថិរភាពនៃការប្រតិបត្តិត្រូវបានពង្រឹងយ៉ាងខ្លាំង។

ក្នុងត្រីមាសទីមួយ ទំហំសរុបនៃភស្តុភារកម្មក្នុងសង្គមនៅទូទាំងប្រទេសមានចំនួន៨៨ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ហើយអត្រាកំណើនលឿនជាងត្រីមាសទី ៤ ឆ្នាំមុន ចំនួន០៥% និង លឿនជាងរយៈពេលដូចគ្នានៃឆ្នាំមុនចំនួន២ %។

អ្នកបកប្រែ:马小青
ប្លុកពិសេស