ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiang ចុះត្រួតពិនិត្យនិងស្វែងយល់ពីពិព័រណ៍រថយន្តអន្តរជាតិប៉េកាំងឆ្នាំ ២០២៤
2024-04-29 14:53:34cri
Share with:


 


លោក Li Qiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជានាយករដ្ឋមន្ត្រីចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ពីពិព័រណ៍រថយន្តអន្តរជាតិប៉េកាំងឆ្នាំ២០២៤ នៅថ្ងៃទី ២៨ខែមេសា។ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍សំខាន់របស់លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មរថយន្ត  ដើម្បីអភិវឌ្ឍយ៉ាងខ្លាំងនូវរថយន្តអគ្គិសនីវៃឆ្លាត បន្តប្រកាន់ខ្ជាប់ការធ្វើនវានុវត្តន៍ឧស្សាហកម្មតាមរយៈការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា  ធ្វើឱ្យស៊ីជម្រៅនូវការពង្រីកការបើកចំហនិងកិច្ចសហប្រតិបត្តិការ ក្នុងន័យបំពេញតាមតម្រូវការទីផ្សារឱ្យបានកាន់តែល្អប្រសើរ។

លោក Li Qiang បានបន្តថា បច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនីរបស់ចិននិងពិភពលោកកំពុងកើនឡើងជាបន្តបន្ទាប់ និងមានលំហតម្រូវការដ៏ធំធេង។ រថយន្តអគ្គិសនីវៃឆ្លាតក៏ជាផលិតផលនៃកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មសកលក្នុងមួយកម្រិតផងដែរ ការអភិវឌ្ឍនាពេលអនាគតតម្រូវឱ្យភាគីទាំងអស់បញ្ចេញឧត្តមភាពរៀងៗខ្លួន និងធ្វើឱ្យការបែងចែកការងារ និងកិច្ចសហការកាន់តែស៊ីជម្រៅ។ ប្រទេសចិននឹងជំរុញបន្ថែមទៀតនូវការកសាងទីផ្សារបង្រួបបង្រួមដ៏ធំមួយ ព្រមទាំងពង្រីកការបើកចំហកម្រិតខ្ពស់ចំពោះពិភពលោក ចែករំលែកកាលានុវត្តភាពនៃទីផ្សាររបស់ចិន ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

 

 

អ្នកបកប្រែ:马小青
ប្លុកពិសេស