ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹងករណីដែលប្រទេសជប៉ុនគ្រោងនឹងរឹតបន្តឹងថែមទៀតនូវការនាំចេញផលិតផលពាក់កណ្តាលចម្លង និងវិស័យផ្សេងៗទៀត
2024-04-29 16:04:29cri
Share with:

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី ២៩ ខែមេសាថា យើងបានសង្កេតឃើញថា រដ្ឋាភិបាលជប៉ុនបានប្រកាសពីការគ្រោងនឹងអនុវត្តវិធានការរឹតបន្តឹងថែមទៀតនូវការនាំចេញផលិតផលពាក់កណ្តាលចម្លង និងវិស័យផ្សេងទៀត ប្រទេសចិនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះ។ ប្រទេសចិនដាស់តឿនឱ្យជប៉ុនគិតពីស្ថានការណ៍អភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី កែតម្រូវទង្វើខុសឆ្គងភ្លាមៗ ហើយរួមគ្នារក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស។

អ្នកនាំពាក្យរូបនេះក៏បានថ្លែងផងដែរថា ផលិតផលពាក់កណ្តាលចម្លង គឺជាឧស្សាហកម្មសកលភាវូបនីយកម្មកម្រិតខ្ពស់ វិធានការពាក់ព័ន្ធរបស់ប្រទេសជប៉ុននឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មជាប្រក្រតីរវាងក្រុមហ៊ុនចិននិងជប៉ុន ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ និងមិនអំណោយផលដល់ខ្លួនឯង ថែមទាំងបំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកទៀតផង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស