ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនលើកការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអវិជ្ជមានរបស់ជប៉ុនទាក់ទងនឹងកោះ Diaoyu
2024-04-29 14:39:10cri
Share with:

នៅថ្ងៃទី ២៨ ខែមេសា អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីសកម្មភាពអវិជ្ជមានរបស់ប្រទេសជប៉ុនទាក់ទងនឹងកោះ Diaoyu ដោយលើកឡើងថា ជុំវិញសកម្មភាពរំលោភសិទ្ធិ និងការបង្កហេតុរបស់ប្រទេសជប៉ុន ប្រទេសចិនបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសជប៉ុន ហើយនាវាឆ្មាំសមុទ្រចិនក៏បានចាត់វិធានការគាំពារសិទ្ធិនិងអនុវត្តច្បាប់តាមផ្លូវច្បាប់ផងដែរ។

យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា នាពេលថ្មីៗនេះ សមាជិកសភាជប៉ុនចំនួនប្រាំនាក់ រួមមានលោក Tomomi Inada អគ្គលេខាធិការស្តីទីនៃគណបក្សប្រជាធិបតេយ្យសេរីនៃប្រទេសជប៉ុនជាដើមបានចូលរួមក្នុង "ក្រុមស៊ើបអង្កេត" ដែលរៀបចំឡើងដោយរដ្ឋបាលទីក្រុង Ishigaki ហើយបានចូលទៅកាន់ដែនទឹកជុំវិញកោះ Diaoyu ដើម្បីធ្វើ"ការត្រួតពិនិត្យ" ព្រមនិងអះអាងថា ពួកគេចង់ឡើងស៊ើបអង្កេតនៅលើកោះ។

អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា កោះ Diaoyu និងកោះឧបសម្ព័ន្ធ គឺជាទឹកដីរបស់ប្រទេសចិន ហើយការប្តេជ្ញាចិត្តនិងឆន្ទៈរបស់ប្រទេសចិន ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ គឺមិនងាករេជាដាច់ខាតទេ។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា ប្រទេសចិនដាស់តឿនយ៉ាងខ្លាំងក្លាឱ្យជប៉ុនគោរពតាមគំនិតឯកភាពរួមស្តីពីគោលការណ៍ចំនួនបួនចំណុចរវាងចិននិងជប៉ុន បញ្ឈប់រាល់សកម្មភាពបង្កហេតុខាងនយោបាយ បង្កហេតុនៅនឹងកន្លែង និងការឃោសនាបំប៉ោងព័ត៌មានបំភាន់សាធារណមតិ ត្រូវត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការគ្រប់គ្រងជម្លោះ និងការខ្វែងគំនិតគ្នាដោយសមរម្យតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា សំដៅជៀសវាងកុំឱ្យស្ថានការណ៍មានភាពធ្ងន់ធ្ងរថែមទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស