ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Huning សមាជិក ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រធាននៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន
2024-04-29 17:31:08cri
Share with:


កិច្ចប្រជុំប្រធានលើកទី១៨នៃគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៨ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២៩  ខែមេសា ។ លោក Wang Huning សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ  ព្រមទាំងថ្លែងសុន្ទរកថា។

កិច្ចប្រជុំបានផ្តោតលើការសិក្សា និងអនុវត្តស្មារតីនៃសុន្ទរកថាគន្លឹះនាពេលថ្មីៗនេះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Wang Huning បានថ្លែងថា ត្រូវរៀបចំចាត់ចែងនិងណែនាំសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនឱ្យសិក្សានិងអនុវត្តស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោក Xi Jinping ស្តីអំពីការជំរុញការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិនក្នុងយុគសម័យថ្មីឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់ឱ្យបានពេញលេញអំពីតួនាទីដ៏សំខាន់របស់តំបន់ភាគខាងលិចនៃប្រទេសចិនក្នុងស្ថានការណ៍ទូទៅនៃកំណែទម្រង់ជាតិ ការអភិវឌ្ឍ និងស្ថិរភាព ហើយផ្តោតលើកិច្ចការសំខាន់ៗ  ដំណាក់កាលសំខាន់ៗ និងបញ្ហាថ្មីៗ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវឱ្យបានស៊ីជម្រៅនៅជួរមុខ ចូលរួមប្រឹក្សានយោបាយយ៉ាងសកម្មនិងផ្តល់ជាមតិយោបល់និងចូលរួមជាកម្លាំង   ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍតំបន់ភាគខាងលិចនៃប្រទេសចិនក្នុងយុគសម័យថ្មី៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស