ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សុន្ទរកថារបស់លោក Xi Jinping ថ្លែងក្នុងពេលចុះត្រួតពិនិត្យការងារនៅសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធានៃកងទ័ពជើងគោកចិនបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការកសាងកម្លាំងសុខាភិបាលនិងភស្តុភារនៃកងទ័ពទាំងមូល
2024-04-28 10:39:13cri
Share with:

      ពេលថ្មីនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនៅសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធានៃកងទ័ពជើងគោក ចិនដោយគូសបញ្ជាក់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតពង្រឹងសមត្ថភាពកងទ័ពក្នុងយុគសម័យថ្មី អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគោលការណ៍ណែនាំនៃការអប់រំផ្នែកយោធាក្នុងយុគសម័យថ្មី លើកកម្ពស់កម្រិតអប់រំនិងសមត្ថភាពធានាផ្នែកសុខាភិបាលនិងភស្តុភារ ខិតខំកសាងសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធាលំដាប់ទីមួយលើពិភពលោក។ 

     កងទ័ពទាំងមូល ជាពិសេសនាយទាហាននិងពលទាហានក្នុងប្រព័ន្ធសុខាភិបាលនិងភស្តុភារបានយល់ដឹងយ៉ាងស៊ីជម្រៅនិងរៀនសូត្រយ៉ាងយកចិត្តទុកដាក់ពីស្មារតីនៃសុន្ទរកថា ហើយថ្លែងថានឹងចងចាំអនុសាសន៍និងការលើកទឹកចិត្តរបស់លោកអគ្គមេបញ្ជាការ ផ្តោតលើកការហ្វឹកហ្វាត់ដើម្បីត្រៀមលក្ខណៈប្រយុទ្ធ ពន្លឿនការអភិវឌ្ឍដោយច្នៃប្រឌិត លើកកម្ពស់សមត្ថភាពធានាខាងសុខាភិបាលនិងភស្តុភារដោយគ្រប់ជ្រុងជ្រោយ ខិតខំប្រឹងប្រែងដើម្បីផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ការសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ព ក៏ដូចជាបង្កើតនិម្មាបនកម្មថ្មីនៃការធ្វើទំនើបកម្មកិច្ចការការពារជាតិនិងកង ទ័ព៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស