ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនចំនួន ៩៨២០ បានចូលរួមពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៣៥ ដំណាក់កាលទី ២
2024-04-28 15:48:56cri
Share with:

ពិព័រណ៍ផលិតផលនាំចេញនាំចូលចិន(Guangzhou)លើកទី ១៣៥ ដំណាក់កាលទី ២ បានបិទបញ្ចប់នៅថ្ងៃទី ២៧ ខែមេសានៅឯសាលពិព័រណ៍ផលិតផលនាំចេញនាំចូលក្រុង Guangzhou  ដែលមានសហគ្រាសសរុបចំនួន ៩៨២០ បានចូលរួម ។ ក្នុងចំណោមសហគ្រាសទាំងនោះ មានសហគ្រាសគុណភាពខ្ពស់ជាង ១៤០០ ដូចជា សហគ្រាសបច្ចេកវិទ្យាខ្ពស់ថ្នាក់ជាតិនិងសហគ្រាសជើងឯកផ្នែកផលិតកម្មជាដើមដែលបានកើនឡើង ៣០០ សហគ្រាសបើធៀបនឹងពិព័រណ៍លើកមុន ។  សហគ្រាសទាំងនេះយកចិត្តទុកដាក់បន្ថែមទៀតចំពោះការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណីតាមរយៈបច្ចេកវិទ្យាថ្មី ។

គិតត្រឹមថ្ងៃទី ២៧ ខែមេសា ពាណជ្ជករបញ្ជាទិញនៅក្រៅប្រទេសសរុបចំនួន ១៩១៩២៨ នាក់មកពី ២១៤ ប្រទេសនិងតំបន់បានចូលរួមក្នុងពិព័រណ៍នេះដែលបានកើនឡើង ២២.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងចំណោមនោះ មានអ្នកបញ្ជាទិញចំនួន ១២៤៣៤២ នាក់មកពីបណ្តាប្រទេសរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"ស្មើនឹង ៦៤.៨% និងអ្នកបញ្ជាទិញចំនួន ៤៦៦៦៣ នាក់មកពីប្រទេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ស្មើនឹង ២៤.៣% ។

ពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៣៥ ដំណាក់កាលទី ៣ នឹងបើកធ្វើចាប់ពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស