ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangHuningជួបសន្ទនាជាមួយគណៈប្រតិភូតំណាងប្រជាមតិនៃបក្សកុកមិញ្ញតាំងចិន
2024-04-28 10:59:27cri
Share with:

ថ្ងៃទី២៧ ខែមេសា លោកWangHuningសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយគណៈប្រតិភូតំណាងប្រជាមតិនៃបក្សកុកមិញ្ញតាំងចិនដែលដឹកនាំដោយលោកFuKunqing

លោកWangHuningបានលើកឡើងថា យើងចាត់ទុកការស្វែងរកផលប្រយោជន៍និងសុភមង្គលដល់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាចំណុចចាប់ផ្តើមនិងជាទីគោលដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាង យើងរីករាយចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មតាមបែបផែនចិនជាមួយជនរួមជាតិតៃវ៉ាន់ សង្ឃឹមថា តំណាងប្រជាមតិនៃបក្សកុកមិញ្ញតាំងចិនដើរតួនាទីវិជ្ជមាន ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងត្រើយទាំងសងខាង សង្ឃឹមថា ជនរួមជាតិនៅត្រើយទាំងសងខាង ជាពិសេស វ័យជំនាន់ថ្មីអាចចូលរួមកាន់តែច្រើនក្នុងការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូររវាងត្រើយទាំងសងខាង ដើម្បីរួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរនៃទំនាក់ទំនងរវាងត្រើយទាំងសងខាង។

ជាការឆ្លើយតប លោកFuKunqiបានលើកឡើងថា សង្ឃឹមអាចជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងត្រើយទាំងសងខាងនិងការប្រាស្រ័យទាក់ទងរវាងជនរួមជាតិដោយឈរលើមូលដ្ឋាននយោបាយរួមគ្នានៃបក្សកុកមិញ្ញតាំងចិននិងបក្សកុម្មុយនីស្តចិន រួមគ្នាគាំពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ជំរុញទំនាក់ទំនងរវាងត្រើយទាំងសងខាងឱ្យវិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវនៃការអភិវឌ្ឍដោយសន្តិវិធី ដើម្បីបង្កើនផលប្រយោជន៍និងសុភមង្គលជូនជនរួមជាតិនៃត្រើយទាំងសងខាង និងរួមគ្នាកសាងអនាគតដ៏ល្អបវរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស