ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីឡើងកំពូលភ្នំYuzhuលើកទី២២បានបើកធ្វើ
2024-04-28 11:08:48cri
Share with:

ថ្ងៃទី២៧ ខែមេសា ពិធីឡើងកំពូលភ្នំYuzhuលើកទី២២បានបើកធ្វើនៅក្រុងGe’ermuមណ្ឌលស្វយ័តជនជាតិZangនិងជនជាតិម៉ុងហ្គោលីHaixiខេត្តQinghaiប្រទេសចិន អ្នកចូលរួមចំនួន៨០នាក់ដែលមកពីក្រុងប៉េកាំង ក្រុងសៀងហៃនិងក្រុងGuangzhouជាដើមត្រៀមឡើងកំពូលភ្នំYuzhuដែលមានរយៈកម្ពស់៦១៧៨ម៉ែត្រ។

កំពូលភ្នំYuzhuជាកំពូលភ្នំខ្ពស់បំផុតនៅខាងកើតភ្នំKunlun ដែលគ្របដណ្តប់ដោយព្រិលទឹកកក ពេញមួយឆ្នាំ ជាកន្លែងដ៏ល្អសម្រាប់ការហ្វឹកហាត់នៅទីខ្ពង់រាបមានព្រិលទឹកកក និងជាកន្លែងដកបទពិសោធដ៏ល្អសម្រាប់អ្នកចាប់ផ្តើមទៀតឡើងភ្នំ។

បន្ទាប់ពីពិធីបើក អ្នកចូលរួមចំនួន៨០នាក់បានធ្វើការហ្វឹកហាត់កម្តៅសាច់ដុំ ហើយប៉ុន្មានថ្ងៃក្រោយនឹងធ្វើការហ្វឹកហាត់នៅលើផ្ទាំងទឹកកកនិងត្រៀមសម្ភារៈឱ្យបានល្អ តាមការប៉ាន់ប្រមាណ នឹងចាប់ផ្តើមឡើងកំពូលភ្នំYuzhuនៅថ្ងៃទី៣០ ខែមេសា ហើយឡើងទៅដល់ទីកំពូលនៅថ្ងៃទី២ ខែឧសភាខាងមុខ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស