ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្យុះកំបុតត្បូងនៅក្រុងក្វាំងចូវប្រទេសចិនបណ្តាលឱ្យមនុស្សចំនួន ៥ នាក់ស្លាប់បាត់បង់ជីវិតនិង ៣៣ នាក់ទៀតរងរបួស
2024-04-28 11:06:37cri
Share with:

      នៅវេលាប្រហែលម៉ោង១៥ ថ្ងៃទី ២៧ ខែមេសា ឃុំ Zhongluotan សង្កាត់ Baiyun ក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិនកើតមានព្យុះកំបុតត្បូងដែលជាធាតុអាកាសដ៏អាក្រក់ បានបណ្តាលឱ្យមនុស្សចំនួន ៥ នាក់ស្លាប់បាត់បង់ជីវិតនិង ៣៣ នាក់ទៀតរងរបួស។ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យជាបន្ទាន់។ ក្រៅពីនេះមានអគាររោងចក្រចំនួន ១៤១ ត្រូវបំផ្លាញ តែសំណាងល្អគ្មានផ្ទះស្នាក់នៅដួលរលំឡើយ។

      តាមដំណឹងនៃមន្ទីរឧតុនិយមខេត្ត Guangdong បានឱ្យដឹងថា បើតាមការវិនិច្ឆ័យជាជំហានដំបូង ព្យុះកំបុតត្បូងនេះមានកម្រិត ៣ ដែលជាព្យុះកំបុតត្បូងកម្រិតខ្លាំង។

      បន្ទាប់ពីកើតមានគ្រោះមហន្តរាយ រដ្ឋបាលក្រុងGuangzhou និងសង្កាត់ Baiyunបានបង្កើតក្រុមការងារចំនួន ៦ ដូចជាក្រុមជួយសង្គ្រោះ ក្រុមជួសជុល ក្រុមធានាការងារបន្ទាប់ពីគ្រោះមហន្តរាយនិងក្រុមរក្សាសណ្តាប់ធ្នាប់ជាដើម ហើយបានចាប់ដំណើរការឆ្លើយតបគ្រោះអាសន្ន ចាត់បញ្ជូនបុគ្គលិកពេទ្យ ប៉ូលិសសន្តិសុខសាធារណៈ ប៉ូលិសចរាចរណ៍ ភ្នាក់ងារពន្លត់អគ្គិភ័យ បុគ្គលិកស្ថាប័នសំណង់ស្នាក់នៅ និងបុគ្គលិកភូមិឃុំ ដើម្បីធ្វើការរុករកនិងជួយសង្គ្រោះដោយគ្រប់ជ្រុងជ្រោយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស