ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Emmanuel Bonne ទីប្រឹក្សាផ្នែក កិច្ចការបរទេសរបស់ប្រធានាធិបតីបារាំង
2024-04-28 14:50:26cri
Share with:

ថ្ងៃទី២៧ ខែមេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សា តាមទូរស័ព្ទ ជាមួយលោក Emmanuel Bonne ទីប្រឹក្សាផ្នែកកិច្ចការបរទេសរបស់ ប្រធានាធិបតីបារាំងតាមការណាត់។

លោក Wang  Yi បានថ្លែងថា ភាគីចិនមានឆន្ទ:បង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ជាមួយភាគី បារាំង ជំរុញឱ្យកិច្ចការទូតប្រមុខរដ្ឋដើរតួនាទីណែនាំ ដើម្បីបញ្ចូលខ្លឹមសារថ្មីក្នុងទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំង ជំរុញឱ្យកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់ ប្រទេសទាំងពីរឡើងដល់កម្រិតថ្មី ដើម្បីដើរតួនាទីសំខាន់របស់ប្រទេសធំក្នុងការ ឆ្លើយតបនឹងបញ្ហា ប្រឈមសកល។ សង្ឃឹមថា ភាគីបារាំងនឹងជំរុញសហភាពអឺរ៉ុបឱ្យបន្តអនុវត្តនយោបាយដ៏វិជ្ជមាន ចំពោះប្រទេសចិន។

ជាការឆ្លើយតបលោក Emmanuel Bonne បានថ្លែងថា ភាគីបារាំងមានឆន្ទ:រួមជាមួយ ភាគីចិន ចាត់ទុកខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីជំរុញឱ្យការផ្លាស់ប្តូរជាន់ ខ្ពសរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធ  ធ្វើឱ្យស៊ីជម្រៅនូវទំនុក ចិត្តទៅវិញទៅមក , បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ភាគីទាំងពីរគួរពួតដៃគ្នា ដើម្បីជំរុញការកាត់បន្ថយកម្តៅនៃបញ្ហាក្តៅៗ , រួមគ្នា ឆ្លើយតបនឹងបញ្ហាសកល ដូចជាការប្រែប្រួលនៃអាកាសធាតុជាដើម , ដើម្បីរួមចំណែកវិជ្ជមានក្នុង ការកាត់បន្ថយគម្លាតរវាងប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍន៍ ចៀសវាសការបដិបក្ខគ្នាជា ក្រុម សំដៅជំរុញឱ្យទំនាក់ទំនងបារាំង-ចិន ទំនាក់ទំនងអឺរ៉ុប-ចិនមានភាពរីកចម្រើនថែមទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស