ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន
2024-02-02 17:44:12cri
Share with:

   របាយការណ៍មួយច្បាប់ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកនាពេលថ្មីៗកន្លងទៅនេះបានទទួលការចាប់អារ្មណ៍ពីសំណាក់ទូទាំងពិភពលោក៖នៅឆ្នាំ ២០២៣ ទំហំលក់សព្វាវុធទៅឱ្យបរទេសរបស់សហរដ្ឋអាមេរិកបានកើនឡើង ១៦ ភាគរយ ត្រូវជា ២៣៨ ពាន់លានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រា ។ ក្នុងនោះ ទំហំលក់ដូរក្នុងការធ្វើកិច្ចចរចាដោយផ្ទាល់របស់រដ្ឋាភិបាលអាមេរិកបានឡើងដល់ ៨០,៩ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៥៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ចំណែកទំហំលក់ដូរក្នុងវិស័យពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកបានឡើងដល់ ១៥៧,៥ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ២,៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ។

    ឆ្នាំ ២០២៣ គឺជាឆ្នាំមួយទៀតដែលសហរដ្ឋអាមេរិកបានឆក់យកផលកម្រៃជាច្រើនពីសង្គ្រាម ។ មួយផ្នែក ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តអូសបន្លាយ តំបន់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបាញ់គ្នាម្តងទៀត ក៏ដូចជាការប៉ះទង្គិចក្នុងតំបន់ដែលកំពុងកើតឡើងជាបន្តបន្ទាប់នៅទូទាំងពិភពលោកបានធ្វើឱ្យបរិយាកាសសន្តិសុខកាន់តែមានភាពស្មុគស្មាញ ហេតុនេះហើយបានជា ប្រទេសជាច្រើនបានបញ្ជាទិញសព្វាវុធដោយជៀសមិនបានដើម្បីបង្កើនកិច្ចការពារជាតិរបស់ខ្លួន ។ មួយផ្នែកទៀត បរិក្ខារទំនើបមានការទាមទារកាន់តែខ្ពស់ឡើងៗទៅលើប្រភពធនធាន ហើយលក្ខខណ្ឌសម្រាប់ការលក់សព្វាវុធត្រូវបានលើកកម្ពស់យ៉ាងខ្លាំងជាងកាលពីមុន ។ សហរដ្ឋអាមេរិកទទួលបានបទពិសោធនិងទិន្នន័យជាក់ស្តែងដែលប្រើប្រាស់ក្នុងសមរភូមិក្នុងរយៈពេលជាយូរយារណាស់មកហើយតាមរយៈការលក់សព្វាវុធ ហើយត្រូវបានកែលម្អជាបន្តបន្ទាប់ដែលកាន់កាប់ចំណែកទីផ្សារកាន់តែធំ ។

    នៅឆ្នាំ ២០២៣ ប្រទេសប៉ូឡូញដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែនបានបញ្ជាទិញសព្វាវុធពីអាមេរិកយ៉ាងច្រើនសន្ធឹកដែលបូករួមទាំងការបញ្ញាទិញឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ ១២ ពាន់លានដុល្លារអាមេរិក បញ្ជាទិញប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ដែលត្រូវបានគេហៅថាជា "Haimas" ក្នុងតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ក៏ដូចជាទិញរថក្រោះ Abrams M1A1 ក្នុងតម្លៃ ៣,៧៥ ពាន់លានដុល្លារអាមេរិក ។

    នៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិកក៏បានលក់ឧទ្ធម្ភាគចក្រ Chinook ក្នុងតម្លៃ ៨,៥ ពាន់លានដុល្លារអាមេរិកនិងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមពីអាកាសទៅអាកាសដ៏ជឿនលឿនក្នុងទំហំ ៣ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសអាល្លឺម៉ង់ លក់រថពាសដែក Stryker ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសប៊ុលហ្គារីនិងលក់ឧទ្ធម្ភាគចក្រដែលអាចប្រើប្រាស់លើច្រើនវិស័យក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសន័រវែស ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានជំរុញឱ្យមានការបញ្ជាទិញខាងសព្វាវុធយ៉ាងសន្ធឹកសន្ធាប់ជាច្រើនពីសហរដ្ឋអាមេរិក ហើយប្រទេសអឺរ៉ុបបានបង្ខំចិត្តទិញសព្វាវុធពីសហរដ្ឋអាមេរិកដើម្បីប៉ះប៉ូវនូវចន្លោះខ្វះខាតដែលបណ្តាលមកពីបានផ្តល់ជំនួយដល់អ៊ុយក្រែន ។

    ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏បានទទួលការយកចិត្តទុកដាក់ដូចគ្នាផងដែរ ។ ឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូងបានចំណាយប្រាក់ ៥ ពាន់លានដុល្លារអាមេរិកសម្រាប់បញ្ជាទិញយន្តហោះចម្បាំង F-35 អូស្ត្រាលីបានចំណាយប្រាក់ ៦,៣ ពាន់លានដុល្លារអាមេរិកសម្រាប់បញ្ជាទិញយន្តហោះដឹកជញ្ជូន Super Hercules C130J-30 ចំណែកប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងស្តីពីការបញ្ជាទិញយន្តហោះផ្តល់ភេវវសញ្ញាជាមុន Hawkeye E-2D ដែលមានតម្លៃ ១ ពាន់លានដុល្លារអាមេរិក ។

    ការប៉ះទង្គិចនិងសង្រ្គាមបាននាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ប៉ុន្តែក៏បានធ្វើឱ្យក្រុមឧស្សាហកម្មយោធាអាមេរិកចំណេញលុយបានច្រើនដែរ ។ ពីការញុះញង់ឱ្យបង្កការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនដល់ការជំរុញអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"រហូតដល់ការ"លំអៀងទៅរកអ៊ីស្រាអែល" ដូចពាក្យសម្តីរបស់ក្រសួងការបរទេសអាមេរិកដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា "ការលក់និងផ្ទេរសព្វាវុធត្រូវគេចាត់ទុកថាជាគោលនយោបាយការទូតដ៏សំខាន់របស់អាមេរិក" ។ រដ្ឋាភិបាលអាមេរិកគឺជាអ្នកផ្សព្វផ្សាយនិងលក់ដូរគ្រឿងសព្វាវុធដោយខ្ចីនូវកិច្ចការនេះដើម្បីពង្រីកជាបន្តបន្ទាប់នូវកម្លាំងឥទ្ធិពលរបស់ខ្លួនក្នុងទ្វីបអឺរ៉ុប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងមជ្ឈិមបូព៌ាជាដើម ក៏ដូចជាឆក់យកផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយផងដែរ ។

    ទំហំលក់សព្វាវុធដែលបានបំបែកកំណត់ត្រាធ្វើឱ្យអ្នកផងទាំងពួងឃើញច្បាស់ថា ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន ។ តើសហរដ្ឋអាមេរិកខ្វល់ពីអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែនឬទេ ? តើពួកគេមានគិតគូរពីផលប៉ះពាល់របស់សម្ព័ន្ធមិត្តអឺរ៉ុបឬទេ ? តើពួកគេខ្វល់ពីសន្តិសុខរបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិកឬទេ ? សម្ព័ន្ធហិរញ្ញវត្ថុនិងឈ្មួញសព្វាវុធរបស់អាមេរិកគ្មានពេលទំនេរផ្តោតសំខាន់ទៅលើការឆ្លើយតបទេ ហើយមានតែបើកស្រាសាំប៉ាញមកជប់លៀងអបអរសាទរបន្ថែម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស