ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលជំរុញទេសចរណ៍ជនបទ
2024-01-08 17:22:57cri
Share with:

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិបុរាណប្រពៃណីជាច្រើននៃប្រទេសចិនបានប្រើប្រាស់យ៉ាងសកម្មនូវវិធីសាស្រ្តផ្សព្វផ្សាយតាមប្រពន្ធឌីជីថល ដូចជា វីដេអូខ្លីៗ និងការផ្សាយផ្ទាល់ជាដើម ធ្វើឱ្យទេសភាពជនបទនិងវប្បធម៌ជនបទដែលគេមិនសូវ្គាល់ បង្ហាញខ្លួននៅចំពោះមុខភ្ញៀវទេសចរ និងស្វែងរកមាគ៌ាថ្មីសម្រាប់អភិវឌ្ឍ"ទេសចរណ៍ជនបទ + សេដ្ឋកិច្ចឌីជីថល"

ថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសេដ្ឋកិច្ចជនបទនៃក្រសួងកសិកម្មនិងកិច្ចការជនបទចិនបានសហការជាមួយក្រុមហ៊ុន Douyin ដើម្បីបង្ហាញពីគំរូមួយចំនួននៃការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដើម្បីអភិវឌ្ឍទេសចរណ៍ វប្បធម៌ជនបទ និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។ ទិន្នន័យបានបង្ហាញឱ្យដឹងថា ក្នុងមួយឆ្នាំកន្លងទៅនេះ អ្នកនិយមលេងកម្មវិធី Douyin បានទៅទស្សនាតំបន់ទេសចរណ៍វប្បធម៌ និងជនបទជាង ១៥ម៉ឺនកន្លែង នៅទូទាំងប្រទេសចិន ហើយបានផលិតវីដេអូខ្លីៗចំនួនជាង ៦០ លានដងដែលជួយឱ្យទីជនបទកាន់តែច្រើនទៀតក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម 

ភូមិទទេក្លាយជាភូមិល្បីតាមអ៊ីនធឺណិត

ភូមិ Huangling ក្នុងស្រុក Wuyuan ខេត្ត Jiangxi គឺជាភូមិបុរាណមួយដែលមានប្រវត្តិជិត ៦០០ ឆ្នាំ  ដោយសារបញ្ហាសណ្ឋានដី ភូមិ Huangling ត្រូវបានហ៊ុំព័ទ្ធដោយស្រែជណ្ដើរតាមជម្រាលភ្នំ ហើយលំនៅដ្ឋានត្រូវបានសាងសង់នៅលើជម្រាលភ្នំ  ដល់រដូវច្រូតកាត់ម្ដងៗ អ្នកភូមិប្រើកន្ទេលស្សីដាក់ដំណាំហាលនៅលើដំបូលផ្ទះ បង្កើតបានជាផ្ទាំងទេសភាព "ហាលដំណាំនៅក្នុងរដូវរំហើយ"ដ៏ប្លែកពិសេសតែមួយគត់នៅភូមិ Huangling

ភូមិបុរាណដែលស្ថិតនៅលើទីចំណោតភ្នំមួយនេះ ធ្លាប់បានជួបប្រទះនឹងស្ថានភាពដែលមនុស្សចាកចេញពីភូមិ ផ្ទះនៅទំនេរ និងវាលស្រែត្រូវបានទុកចោល  ហើយប្រជាជនចំនួនជាង ១៨០ គ្រួសារភាគច្រើនបានបម្លាស់ទី ហើយនៅសល់តែ ៦៨ គ្រួសារប៉ុណ្ណោះ  ទេសភាព"ហាលដំណាំក្នុងរដូវរំហើយ" ស្ទើរតែបាត់បង់ទៅហើយ  ដើម្បីការពារ និងបង្ហាញវប្បធម៌កសិកម្មរបស់ភូមិ Huangling យ៉ាងពេញលេញ តំបន់ទេសចរណ៍បានអភិវឌ្ឍនិងប្រែក្លាយលំនៅដ្ឋានដើមជាង ១២០ខ្នង ទៅជាសណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងនាំចូលគម្រោងទេសចរណ៍ ដូចជា ការដកបទពិសោធន៍ទំនៀមទម្លាប់ប្រជាប្រិយនិងការសម្តែងវប្បធម៌ជាដើម 

តើធ្វើដូចម្តេចដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកទស្សនាភូមិ Huangling? តំបន់ទេសចរណ៍ Huangling បានចេញផ្សាយវីដេអូខ្លី "ភូមិHuangling"នៅលើកម្មវិធី Douyin បានលេចចេញប្រធានបទដូចជា "មកកម្សាន្តសប្បាយក្នុងរដូវស្លឹកឈីជ្រុះជាមួយគ្នា" ហើយបានទាក់ទាញអ្នកធ្វើVlogទេសចរណ៍ អ្នកចូលចិត្តថតរូបនិងអ្នកទេសចរតាមរយៈវិធីសាស្ត្រដូចជាកម្មវិធីប្រកួតប្រជែងយករង្វាន់ជាដើម ដើម្បីបង្កើនភាពទាក់ទាញនៃតំបន់ទេសចរណ៍មួយនេះដោយមានប្រសិទ្ធិភាព។

នៅឆ្នាំ ២០២២ ភូមិ Huangling បានចាប់ផ្តើមមុខងារបញ្ជាទិញជាក្រុមនៅលើវេទិកាអនឡាញ ហើយបំប្លែងការផ្សព្វផ្សាយអនឡានទៅជាការប្រើប្រាស់នៅកន្លែងផ្ទាល់តាមរយៈការលក់ទំនិញតាមវេដីអូផ្ទាល់។ "នៅក្នុងត្រីមាសទី  នៃឆ្នាំ ២០២៣ ភ្ញៀវទេសចរជាង ៥០% នៅតំបន់ទេសចរណ៍ Huangling បានមកទីនេះបន្ទាប់ពីទស្សនាវីដេអូខ្លីៗរួច  នាពេលបច្ចុប្បន្ននេះ  ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗក្នុងភូមិ Huangling បានកើនឡើងពី ៣៥០០ យាន់ប្រាក់ចិន មុនពេលពេលអភិវឌ្ឍទេសចរណ៍ដល់ ៥៦០០០ យាន់ប្រាក់ចិន  អត្ថប្រយោជន៍ម៉ាកយីហោនៃ "ភូមិល្បីតាមអ៊ីនធឺណិត" កំពុងត្រូវបានផ្លាស់ប្តូរទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងពិតប្រាកដ 

អ្នកបកប្រែ:王幸
ប្លុកពិសេស