ក្នុងពេលថ្មីៗចុងក្រោយនេះ ប្រទេសលោកខាងលិចមួយចំនួនដែលមានសហរដ្ឋអាមេរិកជាមេដឹកនាំបានចោទប្រកាន់ជាញឹកញប់ថា«ផលិតភាពរបស់ប្រទេសចិនលើសពីតម្រូវការ» ហើយបានមួលបង្កាច់កិច្ចសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសអាហ្វ្រិកក្រោមក្របខណ្ឌ«ខ្សែក្រវាត់និងផ្លូវ»ទៅជាការដែលប្រទេសចិន«លក់បង្ខូចតម្លៃ»ផលិតភាពលើសពីតម្រូវការ។ អ៊ីចឹង តើធាតុពិតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងទ្វីបអាហ្វ្រិកគឺជាអ្វី?បើធៀបជាមួយនឹងប្រទេសលោកខាងលិចដែលលោភលន់ចង់បាន និងដណ្ដើមផលប្រយោជន៍ចំពោះទ្វីបអាហ្វ្រិកអស់រយៈពេលរាប់រយឆ្នាំកន្លងមក ព្រមទាំងព្រងើយកន្ដើយចំពោះសំណូមពរខាងការអភិវឌ្ឍរបស់អាហ្វ្រិក នោះកិច្ចសហប្រតិបត្តិការរវាប្រទេសចិននិងអាហ្វ្រិកបានឈរលើតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិក តាមរយៈការប្រើប្រាស់នូវផលិតភាពដ៏មានគុណភាពខ្ពស់របស់ប្រទេសចិន ដើម្បីជំរុញឧស្សាហកម្មទ្វីបអាហ្វ្រិកវិវឌ្ឍរីកចម្រើន កសាងឧស្សាហកម្មបៃតងដែលឆ្ពោះទៅអនាគត ដែលបាននាំមកនូវកម្លាំងចលករថ្មី និងកាលានុវត្តថ្មីដល់ទ្វីបអាហ្វ្រិកយ៉ាងពិតប្រាកដ៕