ព្រឹកថ្ងៃទី៣ខែកញ្ញាតាមម៉ោងប៉េកាំង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៧៥នៃគណៈកម្មាធិការប្រព័ន្ធស្រោចស្រពអន្តរជាតិដែលបើកធ្វើនៅក្រុងSydney ប្រទេសអូស្រ្តាលីបានប្រកាសពីបញ្ជីបេតិកភណ្ឌប្រព័ន្ធស្រោចស្រពពិភពលោកឆ្នាំ២០២៤ក្នុងនោះមានចំនួន៤ជារបស់ប្រទេសចិន ។
បេតិកភណ្ឌប្រព័ន្ធស្រោចស្រពពិភពលោកចំនួន៤របស់ចិនដែលបញ្ចូលថ្មីមានវិស្វកម្មKarezនៅក្រុងTurpanភូមិភាគស្វយ័តវៃវូអើស៊ីនជាំង វិស្វកម្មទំនប់ទឹកEba Huizhou-ទំនប់ទឹកShi’eស្រុកWuyuan វិស្វកម្មវាលស្រែតាមជម្រាលភ្នំ FengYan នៅស្រុកHanyinខេត្តស្រានស៊ី និងវិស្វកម្មទំនប់ទឹកXiushanjufengក្រុងChongqing។ គិតមកដល់ពេលនេះ ប្រទេសចិនមានបេតិកភណ្ឌប្រព័ន្ធស្រោចស្រពពិភពលោកចំនួន៣៨ ៕