ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ធ្វើជាអ្នកនាំផ្លូវរបស់សិស្សានុសិស្សឱ្យបានល្អ
2024-09-10 11:21:01cri
Share with:

ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកXi Jinpingប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងកម្លាំងគ្រូបង្រៀនក្នុងយុគសម័យថ្មីដោយធ្លាប់តបសំបុត្រជាច្រើនលើកច្រើនសារទៅកាន់គ្រូបង្រៀននៅមូលដ្ឋាន ដោយបានលើកទឹកចិត្តដល់ពួកគាត់ថា ធ្វើជាអ្នកនាំផ្លូវរបស់សិស្សនុសិស្សឱ្យបានល្អ។ក្រុមគ្រូបង្រៀនបានចងចាំនុសាសន៍ផ្ដែផ្ដាំរបស់លោកប្រធានរដ្ឋ Xi Jinping បន្តខិតខំប្រឹងប្រែងកសាងសីលធម៌និងរៀនចំណេះដឹងឱ្យកាន់តែជ្រាលជ្រៅ ដើម្បីក្លាយទៅជាអ្នកនាំផ្លូវរបស់សិស្សានុសិស្សឱ្យបានល្អ។


គ្រូបង្រៀនគ្រប់ប្រភេទគ្រប់ជាន់ថ្នាក់របស់ប្រទេសចិននាពេលបច្ចុប្បន្នសរុបមានចំនួន១៨លាន៩១ម៉ឺន៨ពាន់រូបដែលបានបង្កើតឡើងនូវប្រព័ន្ធអបរំដែលមានទ្រង់ទ្រាយធំជាងគេលើពិភលោក។ គ្រូបង្រៀនរបស់ប្រទេសចិនមានឧត្តមគតិនិងទំនួលខុសត្រូវ ដើម្បីខិតខំប្រឹងប្រែងធ្វើជាគ្រូបង្រៀនប្រកបដោយទឹកចិត្តស្រលាញ់ មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងមនសិការ ដើម្បីអភិវឌ្ឍសាលារៀននិងបង្រៀនសិស្សានុសិស្សឱ្យអស់ពីកម្លាំងកាយចិត្ត។

គ្រូបង្រៀនគឺជាមូលដ្ឋានសម្រាប់ការបង្កើតប្រព័ន្ធអបរំនិងជាប្រភពសម្រាប់អភិវឌ្ឍការអប់រំបើចង់ឱ្យប្រទេសខ្លាំងពូកែ ក៏ត្រូវមានប្រព័ន្ធអប់រំដ៏ខ្លាំងពូកែ ចង់បានប្រព័ន្ធអបរំខ្លាំងពូកែ នោះត្រូវមានគ្រូបង្រៀនដ៏ខ្លាំងពូកែ។

ខែឧសភាឆ្នាំ២០១៤ លោក Xi Jinping បានឆ្លើយតបសំបុត្ររបស់តំណាងក្រុមនិស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានក្រុងBaodingខេត្តHebeiដែលស្ម័គ្រចិត្តទៅបង្រៀននៅតំបន់ខាងលិចប្រទេសចិនដោយបានលើកទឹកចិត្តដល់យុវជនឱ្យកសាងស្នាដៃនៅក្នុងមូលដ្ឋាននិងក្នុងចំណោមប្រជាជន ដើម្បីបង្កើតជីវិតដ៏អស្ចារ្យ អនុវត្តជាក់ស្តែងក្នុងដំណើរសម្រេចបាននូវក្ដីុបិនរបស់ប្រទេសចិន។

ក្នុងទីជនបទដ៏ធំទូលាយ មានក្រុមគ្រូបង្រៀនដ៏ធំមួយដែលចុះនៅមូលដ្ឋានបង្រៀនមានរយៈពេលយូរនិងបង្រៀនបានល្អបាននិងកំពុងធ្វើការយ៉ាងឧស្សាហ៍និងចូលរួមការងារពលកម្ម កគាត់បានចាក់ឫសយ៉ាងមាំក្នុងមូលដ្ឋាន ដើម្បីពង្រីកនូវចក្ខុវិស័យរបស់សិស្សានុសិស្សនៅជនបទឱ្យទូលំទូលាយ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអបរំនៅជនបទដែលបានធ្វើឱ្យពន្លឺនៃអរិយធម៌ក្នុងទីជនបទត្រូវបានរក្សាខ្ជាប់ខ្ជួននិងបន្តវេនទៅមុខ ហើយកាន់តែភ្លឺចែងចាំង។

ព្រមជាមួយគ្នានេះប្រទេសចិនក៏ទទួលស្គាល់ថា សាលារៀននៅជនបទតែងតែជាចំណុចខ្សោយរបស់ការអបរំជាតព្វកិច្ច ដោយសារតែលក្ខខណ្ឌបង្រៀននិងស្នាក់នៅក្នុងជនបទមានគម្លាតខ្លាំងជាមួយសាលារៀនក្នុងទីក្រុងនិងប្រឈមនឹងបញ្ហាខ្វះគ្រូបង្រៀន។តែរដ្ឋបាលនិងស្ថាប័នគ្រប់ជាន់ថ្នាក់ប្រទេសចិនបានខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌ។ដូចជាចាប់ពីឆ្នាំ២០១៦មកក្នុងខេត្តJiangsuបានអនុវត្តផែនការគាំទ្រគ្របង្រៀនទីជនបទ បណ្តុះបណ្តាលគ្រូបង្រៀនរបស់សាលានៅជនបទដែលគ្រូបង្រៀនទាំងអស់ទទួលកាបណ្ដុះបណ្ដាលពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៩នៃខេត្តនេះឆ្នាំនេះគ្រូបង្រៀនចំនួន១៨៦០រូបដែលរៀបចប់បានចុះទៅបង្រៀននៅសាលាតាមទីជនបទ។

ដើម្បីធ្វើឱ្យគ្រូបង្រៀនចុះទៅមូលដ្ឋាន ហើយអាចបង្រៀននៅក្នុងសាលាមូលដ្ឋានដោយយូរអង្វែង ទីក្រុងLianyungangបានអនុវត្តគម្រោងដើម្បីឱ្យគ្រូបង្រៀនអាចស្នាក់នៅដោយងាយស្រួល បានបោះទុន២០លានប្រាក់យាន់ចិនសម្រាប់សាងសង់អគារស្នាក់នៅរបស់គ្រូ មានទំហំ១ម៉ឺន៨ពាន់៤រយម៉ែត្រការ៉េ ដែលអាចដាក់គ្រូបង្រៀនចំនួនជាង៨០០រូបឱ្យស្នាក់នៅអគារស្នាក់នៅនេះមានបំពាក់នូវទ្វារសុវត្ថិភាព ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ បណ្តាញអ៊ីនធឺណែត បន្ទប់ទឹកនិងម៉ាស៊ីនទឹកក្ដៅជាដើមគ្រូបង្រៀនដែលស្នាក់ក្នុងអគារនេះបានថ្លែងថា សាលាផ្តល់លក្ខខណ្ឌគ្រប់សព្វដល់យើង ធ្វើឱ្យខ្ញុំអាចយកចិត្តទុកដាក់ក្នុងការបង្រៀន ពិតជាធ្វើឱ្យខ្ញុំបង្រៀនដោយស្ងប់ចិត្ត និងសប្បាយចិត្តក្នុងការបង្រៀន៕









អ្នកបកប្រែ:张艳萍
ប្លុកពិសេស