ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖នៅឆ្នាំថ្មី ចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីទប់ទល់នឹងការប្រឈម និងជំរុញវិបុលភាពរួម !
2024-01-01 16:38:55cri
Share with:

      ឆ្នាំ២០២៣ដែលទើបបានកន្លងផុតទៅ ជាឆ្នាំមួយដែលសេដ្ឋកិច្ចចិនស្តារឡើងវិញបន្ទាប់ពីការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩អស់រយៈពេល៣ឆ្នាំ ។ ពិតមែនតែត្រូវប្រឈមនឹងភាពលំបាកយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនចិនគ្រប់រូបសុទ្ធតែបានតស៊ូព្យាយាម ហើយបានរួមចំណែកដ៏អស្ចារ្យ ។ សេដ្ឋកិច្ចចិនមាននិន្នាការណ៍ល្អប្រសើរជាទូទៅជាបន្តបន្ទាប់ ការផលិតស្បៀងអាហាររបស់ប្រទេសចិនបានសម្រេចការកើនឡើងក្នុងរយៈពេល២០ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ២០២៣ ប្រជាជនចិនបានដើរទៅមុខ “យ៉ាងរឹងមាំ”និង “មានកម្លាំងខ្លាំងក្លា”ដែលទទួលបានសមិទ្ធផលយ៉ាងស្តុកស្តម្ភ ។ លោក Xi jinping ប្រធានរដ្ឋចិនបានថ្លែងថា “គោលដៅយើងធំធេងណាស់តែក៏ជាគោលដៅដ៏ប្រាកដប្រជាដែរ នោះគឺខិតខំប្រឹងប្រែងយ៉ាងណាដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ ។”  ជីវភាពរស់នៅកាន់តែល្អប្រសើរ គឺជាគោលបំណងដ៏សាមញ្ញរបស់ការអភិវឌ្ឍរបស់ចិន ហើយក៏បានផ្ទុកនូវក្តីរំពឹងទុករបស់ប្រជាជននៅលើពិភពលោកផងដែរ ។

ខណៈពេលស្នូរជួងឆ្នាំថ្មីបន្លឺឡើង សកលលោកនៅតែមិនសូវមានសន្តិភាពនោះទេ ។ វិបតិ្តអ៊ុយក្រែនបានកើតមានជាបន្តបន្ទាប់ តំបន់ប៉ាឡេស្ទីននិងអ៊ីស្រាអែលមានភ្លើងសង្គ្រាម ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិធ្វើកិច្ចប្រជុំជាច្រើនលើក ដើម្បីពិគ្រោះពិភាក្សាអំពីការវាយប្រហារដ៏អាក្រក់និងព្រឹតិ្តការណ៍បណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួស អំពីរឿងទាំងនេះ ប្រទេសចិនមានការឈឺចាប់ណាស់និងក្តីទុក្ខយ៉ាងក្រៀមក្រំ ។

   បើចង់ឱ្យប្រជាជនសកលលោកមានជីវភាពរស់នៅកាន់តែល្អប្រសើរ មុនដំបូងគឺត្រូវមានបរិយាកាសប្រកបដោយសន្តិភាពនិងសុខសាន្តត្រាន ។ ពីការចេញផ្សាយ«គោលជំហររបស់ចិនស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមផ្លូវនយោបាយ» និង «ឯកសារស្តីពីគោលជំហររបស់ចិនក្នុងការដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល » ដល់ការចាត់បញ្ជូនមន្ត្រីច្រើនរូបដើម្បីធ្វើកិច្ចសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងរបស់ចិនទទួលបានការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ ។

    ការអភិវឌ្ឍជាកូនសោទូទៅសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ ក្នុងមួយឆ្នាំកន្លងទៅ សេដ្ឋកិច្ចសកលបានងើបឡើងវិញដោយកម្លាំងទន់ខ្សោយ វិបត្តិស្បៀងអាហារ វិបតិ្តថាមពលនិងការឡើងថ្លៃទំនិញជាដើម បណ្តាលឱ្យប្រជាជននៃប្រទេសជាច្រើនរងសម្ពាធយ៉ាងខ្លាំង ។ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ក្នុងរយៈពេលបីត្រីមាសដើមឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ចិននៅតែជាក្បាលម៉ាស៊ីនធំជាងគេរបស់សេដ្ឋកិច្ចសកលដដែល ។

  បើចង់ឱ្យប្រជាជនសកលលោកមានជីវភាពរស់នៅកាន់តែល្អប្រសើរ ត្រូវមានអភិបាលកិច្ចសកលដែលមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ។ ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល និងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបី ដល់ការទទួលបានសមាជិកថ្មីនៃមហាគ្រួសារប្រទេស BRICS  រហូតដល់កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅក្រុង San Francisco  ប្រទេសចិនបានខិតខំប្រឹងប្រែងគាំពារសណ្តាប់ធ្នាប់អន្តរជាតិ និងពង្រឹងកម្លាំងរបស់ “សកលខាងត្បូង” ដែលបានបំពេញបន្ថែមភាពប្រាកដប្រជានិងស្ថិរភាពដល់ពិភពលោកដែលមានភាពង្គោះរង្គើនិងកំណែទម្រង់  ។

ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ប្រទេសចិននឹងបន្តបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំដើម្បីគាំពារសមភាពនិងយុត្តិធម៌របស់សកលលោក ពង្រីកការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ និងជំរុញការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល ។ ប្រទេសចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីទប់ទល់នឹងការប្រឈម និងជំរុញវិបុលភាពរួម !

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស