ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនគូសបញ្ជាក់ថា ការជ្រៀតជ្រែកពីខាងក្រៅនិងការដាក់ទណ្ឌកម្មដោយឯកតោភាគីមិនអាចដោះស្រាយបញ្ហានៅតំបន់ភាគកណ្តាលអាហ្វ្រិកបានទេ
2023-06-06 16:29:32cri
Share with:

ថ្ងៃទី៥ ខែមិថុនា លោកDaiBingតំណាងរងប្រទេសចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងកិច្ចប្រជុំបើកចំហនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិស្តីពីបញ្ហាតំបន់ភាគកណ្តាលនៃអាហ្វ្រិកថា ការជ្រៀតជ្រែកពីខាងក្រៅនិងការដាក់ទណ្ឌកម្មដោយឯកតោភាគីមិនអាចដោះស្រាយបញ្ហាបានទេ។

    លោកDaiBingបានលើកឡើងថា ស្ថានការណ៍នៅអាហ្វ្រិកនាពេលថ្មីៗនេះ បានបង្ហាញថា ការដោះស្រាយបញ្ហាអាហ្វ្រិកចាំបាច់ត្រូវស្វែងរកដំណោះស្រាយពីផ្ទៃក្នុង។សហគមន៍អន្តរជាតិត្រូវគោរពអធិបតេយ្យភាពនិងសិទ្ធិរបស់ប្រទេសសាមី ដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានសម្រាប់ការគាំពារស្ថិរភាពដឹកនាំនយោបាយក្នុងតំបន់។ការជ្រៀតជ្រែកពីខាងក្រៅនិងដាក់ទណ្ឌកម្មដោយឯកតោភាគីមិនគ្រាន់តែមិនអាចដោះស្រាយបញ្ហានោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជម្លោះកាន់តែខ្លាំងឡើងទៀតផង។ភាគីចិនសម្គាល់ថា សហគមន៍អន្តរជាតិគួរវាយតម្លៃដោយសត្យានុម័តចំពោះការងារសិទ្ធិមនុស្សដោយផ្អែកលើការពិតនិងតម្រូវការប្រជាជននៃប្រទេសសាមី មិនគួរយកសិទ្ធិមនុស្សទៅធ្វើជាពាក្យស្លោកដែលបានតែនិយាយនោះទេ ហើយកាន់តែមិនត្រូវយកធ្វើជាឧបករណ៍សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសាមីនោះដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស