ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនបានរិះគន់យ៉ាងម៉ឺងម៉ាត់ចំពោះជប៉ុនដែលមានផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិ
2023-06-06 15:33:45cri
Share with:

        ថ្ងៃទី៥ ខែមិថុនា  លោក  Zhang Kejian  ប្រធានអង្គការថាមពលបរមាណូជាតិចិន និងជាសមាជិកប្រទេសចិននៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានអញ្ចើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែមិថុនានៃអង្គការនេះ ។លោកបានលើកឡើងអំពីបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ហើយបានរិះគន់យ៉ាងខ្លាំងក្លាចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុន។

       លោក  Zhang Kejian  បានលើកឡើងថា  ការដែលជប៉ុនមានផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជាបញ្ហាសំខាន់ដែលប៉ះពាល់ផ្ទាល់ចំពោះបរិស្ថានសមុទ្រពិភពលោកនិងសុខភាពរបស់មហាជនទូទាំងពិភពលោក  វាមិនមែនជាកិច្ចការផ្ទាល់ខ្លួនរបស់ជប៉ុននោះទេ។ ភាគីជប៉ុនមិនអើពើនឹងការបារម្ភសមហេតុផលនិងស្របច្បាប់របស់ប្រជាជននៃបណ្តាប្រទេសនិងប្រជាជននៃប្រទេសខ្លួន បានបន្តអនុវត្តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមតែទំនើងចិត្ត នេះគឺជាទង្វើគ្មានទំនួលខុសត្រូវបំផុត។

         លោក  Zhang Kejian  បានដាស់តឿនភាគីជប៉ុនឱ្យយកចិត្តទុកដាក់ចំពោះក្តីបារម្ភនៃសហគមន៍អន្តរជាតិ គួរបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដោយម៉ឺងម៉ាត់ ដោះស្រាយបញ្ហាទឹកសំណល់នុយក្លេអ៊ែរដោយមធ្យោបាយមានលក្ខណៈវិទ្យាសាស្ត្រ  បើកទូលាយ តម្លាភាពនិងសុវត្ថិភាព  ព្រមទាំងទទួលយកការពិនិត្យអង្កេតពីអន្តជាតិផងដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស