ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ដែលមានទីស្នាក់ការកណ្តាលរបស់អង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិប្រមូលផ្តុំដំបូងបង្អស់របស់ចិនបានដាក់ឱ្យប្រើប្រាស់នៅក្រុងប៉េកាំង
2023-06-02 14:51:58cri
Share with:

កាលពីថ្ងៃទី៣១ខែឧសភា តំបន់ដែលមានទីស្នាក់ការកណ្តាលរបស់អង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិប្រមូលផ្តុំដំបូងបង្អស់របស់ចិនបានបើកស្លាកនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រុងប៉េកាំង ។ ក្រុមទីមួយនៃអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិចំនួន៨ដូចជាសមាគមសត្វអន្តរជាតិ សមាគមផែនដីឌីជីថលអន្តរជាតិនិងសមាគមថ្មពិលឥន្ធនៈថាមពលអ៊ីដ្រូហ្សែនអន្តរជាតិជាដើមបានចូលបោះទីតាំងប្រចាំក្នុងតំបន់នេះ ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងឱ្យអ្នកវិទ្យាសាស្ត្រចិននិងសមាគមទូទាំងប្រទេសបង្កើតអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិនៅប្រទេសចិន ។ លោក Shu Wei លេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសចិនបានថ្លែងថា ការកសាងតំបន់ដែលមានទីស្នាក់ការកណ្តាលនៃអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិប្រមូលផ្តុំនេះនឹងជំរុញឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនបោះជំហានដូចគ្នានឹងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោក ដែលមានអំណោយផលដល់អ្នកប្រកបការងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនក្នុងការចូលរួមអភិបាលកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលឱ្យបានកាន់តែច្រើន ក៏ដូចជាមានអំណោយផលដល់ការជំរុញឱ្យមជ្ឈដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយភាពបើកទូលាយនិងជឿទុកចិត្ត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស