ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរវាងប្រធានរដ្ឋចិននិងអ្នកធ្វើការខាងបច្ចេកវិទ្យា
2023-05-30 20:40:30cri
Share with:

   “បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាទាំងពីរ និងអ្នកធ្វើការខាងបច្ចេកវិទ្យាជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ ជាមោទនភាពរបស់ប្រជាជន និងកិត្តិយសរបស់ប្រជាជាតិ។មនុស្សគ្រប់រូបមានទំនួលខុសត្រូវនិងបេសកកម្មដ៏សំខាន់។ យើងគួរតែខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកថ្មីនិងកាន់តែធំក្នុងការកសាងប្រទេសប្រកបដោយនវានុវត្តន៍និងជាប្រទេសខ្លាំងផ្នែកបច្ចេកវិទ្យាលំដាប់ពិភពលោក!"

ជានិច្ចកាល លោកXi Jinpingតែងតែយកចិត្តទុកដាក់ចំពោះអ្នកធ្វើការខាងបច្ចេកវិទ្យា។ថ្ងៃនេះ ជាទិវាអ្នកធ្វើការខាងបច្ចេកវិទ្យា យើងនឹងនិយាយអំពីរឿងរ៉ាវរវាងប្រធានរដ្ឋចិននិងអ្នកធ្វើការខាងបច្ចេកវិទ្យា។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាវាមុជទឹកលេខFendouបានបញ្ចប់ការសាកល្បងក្នុងសមុទ្រជម្រៅ១ម៉ឺនម៉ែត្រ ហើយត្រឡប់មកវិញដោយជោគជ័យ។ថ្ងៃដដែល លោកXi Jinpingបានផ្ញើសារលិខិតជូនពរ ដើម្បីសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះអ្នកស្រាវជ្រាវ វិទ្យាសាស្ត្រទាំងអស់ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីការស្រាវជ្រាវនិងអភិវឌ្ឍន ឧបករណ៍សមុទ្រជ្រៅនិងការស្រាវជ្រាវវិទ្យាសាស្ត្រទីជ្រៅ។នៅក្នុងសារលិខិតជូនពរ លោកXi Jinpingបានលើកឡើងថា ជាមួយនឹងឥរិយាបថយ៉ាងមធ្យ័តតាមបែបវិទ្យាសាស្ត្រ និងភាពក្លាហានដែលខ្លួនទីពឹងខ្លួន អ្នកបានអនុវត្តស្មារតីនៃការមុជទឹកទីជ្រៅដោយផ្ទុកមនុស្សរបស់ប្រទេសចិនប្រកបដោយភាពមធ្យ័តនិងប្រាកដប្រជា សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ខិតខំតស៊ូនិងលះបង់និងឡើងដល់ចំណុចកំពូលយ៉ាងអង់អាចក្លាហាន ដែលបានបង្កើតជាគំរូសម្រាប់ការច្នៃប្រឌិតថ្មីដោយបច្ចេកវិទ្យា។


ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីដំណើរនៅក្នុងលំហអវកាសអស់រយៈពេល២៣ថ្ងៃ យានរុករកនៅភពព្រះច័ន្ទChang’e-5បានដឹកសំណាកថ្មនិងដីព្រះច័ន្ទមកចុះចតដោយសុវត្ថិភាពនៅកន្លែងចុះចត។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមនុស្សជាតិបានបញ្ចប់ការយកសំណាកនិងត្រឡប់មកពីភពព្រះច័ន្ទបន្ទាប់ពីខកខានជាង៤០ឆ្នាំមក។ លោកXi Jinpingបានកោតសរសើរថា រយៈពេល ១៧ ឆ្នាំកន្លងមកនេះ បុគ្គលិកទាំងអស់ដែលចូលរួមក្នុងបេសកកម្មសិក្សាស្រាវជ្រាវនិងសាងសង់គម្រោងរុករកនៅលើភពព្រះច័ន្ទបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវស្មារតីរុករកនៅភពព្រះច័ន្ទប្រកបដោយភាពក្លាហាន សហការជម្នះឧបសគ្គនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយឡើងដល់ចំណុចកំពូលនៃបច្ចេកវិទ្យាថ្មីឥតឈប់ឈរ វាគឺជារឿងគួរឱ្យអបអរសាទរនិងធ្វើឱ្យមនុស្សគ្រប់គ្នាស្ងប់ចិត្ត។


ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យានអវកាសShenzhou-12បានត្រូវបាញ់បង្ហោះដោយជោគជ័យ។លោកXiJinpingយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសុខភាពនិងអនុវត្តបេសកកម្មរបស់អវកាសយានិកទាំង៣រូប។ ពីរបីថ្ងៃក្រោយមក លោកបានអញ្ជើញទៅមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរអវកាសក្រុងប៉េកាំងតេទូរស័ព្ទ លោកបានលើកចិត្តថា អ្នកទាំងអស់ជាតំណាងនៃអ្នកតស៊ូដើម្បីបុព្វហេតុអវកាសចិនក្នុងយុគសម័យថ្មី សង្ឃឹមថាគ្រប់គ្នាអាចសហការយ៉ាងជិតស្និទ្ធនិងបញ្ចប់ការងារដោយជោគជ័យ៕


អ្នកបកប្រែ:刘妍
ប្លុកពិសេស