ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនានិងផ្លាស់ប្តូរជាន់ខ្ពស់រវាងប្រព័ន្ធសារព័ត៌មានចិននិងអាស៊ីកណ្តាលបានបើកធ្វើដោយជោគជ័យ
2023-05-17 15:09:57cri
Share with:

 

នៅមុនថ្ងៃបើកកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលកិច្ចសន្ទនានិងផ្លាស់ប្តូរជាន់ខ្ពស់រវាងប្រព័ន្ធសារព័ត៌មានចិននិងអាស៊ីកណ្តាល ដែលផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងមានការចូលរួមពីប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសអាស៊ីកណ្តាលទាំង ៥ បានបើកធ្វើដោយជោគជ័យនៅក្រុងប៉េកាំងនៅថ្ងៃទី ១៦ ឧសភា ។ អ្នកទទួលខុសត្រូវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ីកណ្តាលទាំង ៥ មន្ត្រីទូតនៃបណ្តាប្រទេសអាស៊ីកណ្តាលប្រចាំនៅប្រទេសចិន អ្នកជំនាញនិងបញ្ញវន្តជាដើមបានពិគ្រោះពិភាក្សាគ្នាក្រោមប្រធានបទ"ការធ្វើទំនើបកម្មតាមបែបចិននិងអាស៊ីកណ្តាល៖ ការអភិវឌ្ឍថ្មីនិងកាលានុវត្តភាពថ្មី" ។ ភ្ញៀវកិត្តិយសដែលបានចូលរួមបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តល់ជាជម្រើសថ្មីសម្រាប់មនុស្សជាតិ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្មហើយក៏ជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍  រួមទាំងបណ្តាប្រទេសអាស៊ីកណ្តាលផង ដើម្បីឆ្ពោះទៅរកការធ្វើទំនើបកម្មដោយឯករាជ្យម្ចាស់ការ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស