ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះរឿង “វាយប្រហារដោយដ្រូនទៅលើវិមាន Kremlin” ដោយបញ្ជាក់ថា បណ្តាភាគីនានាគួរតែចៀសវាងប្រើប្រាស់សកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត
2023-05-05 15:32:12cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា ដ្រូនពីរគ្រឿងប៉ុនប៉ងធ្វើការវាយប្រហារចំពោះវិមាន Kremlin ។ ទាក់ទងនឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ខណៈពេលឆ្លើយសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនមានគោលជំហរជាប់រហូតនិងច្បាស់លាស់អំពីវិបត្តិអ៊ុយក្រែន ហើយបណ្តាភាគីនានាគួរតែចៀសវាងប្រើប្រាស់សកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត។

 

ពេលឆ្លើយសំណួរថា តើរឿងនេះប៉ះពាល់ដល់ផែនការចាត់បញ្ជូនបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនដែរឬទេ? លោកស្រី Mao Ning បានថ្លែងថា អំពីការដែលប្រទេសចិននឹងបញ្ជូនបេសកជនសេសទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីរបស់រដ្ឋាភិបាលចិនទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនជាដើម ប្រទេសចិននឹងផ្សាយដំណឹងពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ប្រទេសចិននឹងបន្តរួមជាមួយសហគមន៍អន្តរជាតិ ដើរតួនាទីជាអ្នកស្ថាបនា ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស