ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinpingធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៃមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី២០ ដោយគូសបញ្ជាក់ថា ពន្លឿនកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើបកម្មដែលមានសេដ្ឋកិច្ចពិតជាសសរទ្រូង និងគាំទ្រទំនើបកម្មបែបផែនចិនតាមរយៈការអភិវឌ្ឍដោយគុណភាពខ្ពស់របស់មនុស្ស
2023-05-05 22:03:11cri
Share with:

នៅរសៀលថ្ងៃទី៥ខែឧសភា ពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៃមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី២០ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ ប្រធានគណៈកម្មការយោធាមជ្ឈិមចិន និងជាប្រធាននៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថាត្រូវធ្វើការងារនៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនីតិកាលថ្មីឱ្យបានល្អ សិក្សាស្រាវជ្រាវអំពីការពន្លឿនកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើបកម្មនិងបញ្ហាគាំទ្រទំនើបកម្មបែបផែនចិនតាមរយៈការអភិវឌ្ឍដោយគុណភាពខ្ពស់របស់មនុស្ស។លោក Xi Jinpingបានថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថា ប្រព័ន្ធឧស្សាហកម្មទំនើបកម្មជាមូលដ្ឋានសម្ភារៈនិងបច្ចេកទេសនៃប្រទេសជាតិទំនើបកម្ម ត្រូវតែចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចពិតជាចំណុចសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងន័យផ្តល់ការគាំទ្រខាងសម្ភារៈដ៏មុតមាំសម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍សតវត្សទី២ ចាំបាច់ត្រូវតែលើកកម្ពស់គុណភាពជាទូទៅរបស់មនុស្ស និងគាំទ្រទំនើបកម្មបែបផែនចិនតាមរយៈការអភិវឌ្ឍដោយគុណភាពខ្ពស់របស់មនុស្ស។

 

អ្នកបកប្រែ:李展精
ប្លុកពិសេស