ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឡូហ្ស៊ីកអនុត្តរភាពនៅពីក្រោយកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យរបស់អាមេរិក
2023-04-04 09:43:58cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានរៀបចំ “កិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យ”លើកទីពីរក្នុងនាមជា “មគ្គុទេ្ទសក៍ប្រជាធិបតេយ្យ ប៉ុន្តែអ្វីដែលគួរឱ្យអាម៉ាស់មុខ គឺចាប់ពីពេលបើកអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យ”រហូតដល់បិទបញ្ចប់កិច្ចប្រជុំ បានពោរពេញទៅដោយសំឡេងរិះគន់និងប្រឆាំងឥតឈប់ឈរទាំងក្នុងស្រុកនិងអន្តរជាតិ ។

     លោក Garland Nixon អ្នកវិភាគខាងនយោបាយរបស់អាមេរិកបានអះអាងថា អ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យ គ្មានទំនាក់ទំនងអ្វីជាមួយប្រជាធិបតេយ្យទេ វាគ្រាន់តែជាវិធីសាស្ត្រម្យ៉ាងសម្រាប់បង្កបង្កើតសង្រ្គាមត្រជាក់ ដើម្បីដឹកនាំពិភពលោក ។ កាលពីមួយឆ្នាំមុន អាមេរិកបានជ្រោងទង់ប្រជាធិបតេយ្យ រៀបចំធ្វើអ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យគឺប៉ុនប៉ងកំណត់ខ្សែបន្ទាត់យ៉ាងកម្រោលតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យបង្កភាពបំបែកបំបាក់នៅលើពិភពលោក ។ ពិតមែនតែបានរងការរិះគន់យ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកនៅតែទទូចរៀបចំអ្វីដែលហៅថាកិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យធាតុពិតរបស់វា គឺបង្កបង្កើតនយោបាយចែកជាបក្សពួកនិងការបដិបក្ខគ្នាមតាមក្រុមដោយចេតនា ញុះញង់តំបន់នានានិងប្រទេសនានាធ្វើបដិបក្ខគ្នា និងបំផ្លិចបំផ្លាញកិត្យានុភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាពហុភាគីនិយមដ៏ពិតប្រាកដ ។

         អាមេរិកបង្កើតក្រុមសម័្ពន្ធតូចដោយយកប្រជាធិបតេយ្យធ្វើជាលេស ហើយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយគិតតែផលប្រយោជន៍របស់អាមេរិក ប្រការទាំងនេះបានបង្ហាញពីភាពក្រអឺតក្រទម ភាពលំអៀង អាត្មានិយមនិងអនុត្តរភាពរបស់អាមេរិក ហើយក៏ជាដំណើរបញ្ច្រាសនិងជាន់ឈ្លីចំពោះប្រជាធិបតេយ្យដែលជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ក៏ដូចជាបានលាតត្រដាងយ៉ាងពេញលេញនូវធាតុពិតនៃ "ប្រជាធិបតេយ្យដ៏ក្លែងក្លាយ អនុត្តរភាពដ៏ពិតប្រាកដ"របស់អាមេរិក ។

      ថ្ងៃទី២៨ ខែមីនា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «របាយការណ៍អំពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ ២០២២ » ដោយបានប្រើការពិតជាក់ស្តែងនិងទិន្នន័យជាច្រើន ដើម្បីលាតត្រដាងពីការពិតជាក់ស្តែងរំលោភសិទ្ធិមនុស្សរបស់អាមេរិក ។ របាយការណ៍នេះបានលើកឡើងថា ឆ្នាំ២០២២ ជាឆ្នាំដើរថយក្រោយជានិមិត្តសញ្ញានៃស្ថានការណ៍សិទ្ធិមនុស្សរបស់អាមេរិក ។ អាមេរិកដែលអួតអាងថាខ្លួនជា “ឆ្មាំការពារសិទ្ធិមនុស្ស”  ពិបាកដោះស្រាយបញ្ហាដូចជានយោបាយលុយកាក់ ការរើសអើងពូជសាសន៍ ការរីកសាយភាយកាំភ្លើង កម្លាំងហិង្សារបស់ប៉ូលីស និងគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រជាដើម សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនអាមេរិកត្រូវកាត់បន្ថយថែមមួយកម្រិតទៀត ។ អនុលោមតាមការពិនិត្យអង្កេតរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew បានឱ្យដឹងថា ប្រជាពលរដ្ឋអាមេរិកត្រឹមតែ១ភាគ៥ ជឿទុកចិត្តរដ្ឋាភិបាលសហរដ្ឋអាមេរិក នេះជាកម្រិតទាបបំផុតក្នុងប្រវតិ្តសាស្ត្រ ។ យោងតាមរបាយការណ៍ដែលក្រុមហ៊ុន Daliaរបស់អាល្លឺម៉ង់និងសហព័ន្ធប្រជាធិបតេយ្យសកលរួមគ្នាចេញផ្សាយបានឱ្យដឹងថា នៅលើពិភពលោកទាំងមូល អ្នកចូលរួមផ្តល់មតិចំនួន៤៣ភាគរយយល់ឃើញថា ប្រជាធិបតេយ្យរបស់ប្រទេសខ្លួនរងការគំរាមកំហែងពីអាមេរិក ។ សូម្បីតែប្រជាជនអាមេរិកក៏មិនជឿប្រជាធិបតេយ្យបែបអាមេរិកនោះទេ តើអាមេរិកមានលក្ខណៈសម្បត្តិអីមកនិយាយឆ្ការដៃឆ្ការជើងចំពោះប្រជាធិបតេយ្យរបស់ប្រទេសដទៃទៀត ។

      សូមបញ្ជាក់ថា ប្រជាធិបតេយ្យជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ។ ប្រទេសណាមួយមានប្រជាធិបតេយ្យឬអត់ និងធ្វើយ៉ាងម៉េចអាចសម្រេចបាននូវប្រជាធិបតេយ្យឱ្យបានកាន់តែល្អ គួរតែអាស្រ័យដោយប្រជាជនប្រទេសនោះមកវាយតម្លៃ មិនមែនរងការលូកដៃពីប្រទេសមួយចំនួនតូចដែលចាត់ទុកខ្លួនជាស្តង់ដារនោះទេ ។ ក្នុងសៀវភៅ «ប្រជាធិបតេយ្យ៖ ការនាំចេញសញ្ញាគ្រោះថ្នាក់បំផុតរបស់អាមេរិក» លោក William Blum បញ្ញវន្តការទូតរបស់អាមេរិកបានចង្អុលបង្ហាញយ៉ាងច្បាស់ពីគោលបំណងពិតប្រាកដរបស់អាមេរិក ៖ មហិច្ឆតាគ្រប់គ្រង់ពិភពលោករបស់ក្រុងវ៉ាស៊ីនតោន កម្លាំងចលកររបស់វាមិនមែនមកពីប្រជាធិបតេយ្យឬសេរីភាពកាន់តែស៊ីជម្រៅ ពិភពលោកមានភាពកាន់តែយុត្តិធម៌ ការបញ្ចប់ភាពក្រីក្រឬកម្លាំងហិង្សា ឬក៏ភពផ្កាយណាដែលកាន់តែសក្តិ៍សមនឹងការរស់នៅនោះទេ តែគឺមកពីសេដ្ឋកិច្ចនិងទស្សនៈមនោគមវិជ្ជា ។

      ក្នុងយុគសម័យបន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩ ប្រជាជននៃបណ្តាប្រទេសនានាកាន់តែរំពឹងទុកថា សហគមន៍អន្តរជាតិអាចរួមសហការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាថាមពលមួយចំនួនដែលបណ្តាលមកពីការប៉ះទង្គិចក្នុងតំបន់ ។ ក្នុងសភាពការណ៍បែបនេះ អ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យ” តាមពិតទៅគឺធ្វើឱ្យពិភពលោកមានភាពបែកបាក់គ្នាជាបន្តបន្ទាប់ ប្រការនេះមិនត្រឹមតែបានរំខានដល់ការប្រាស្រ័យទាក់ទងដ៏មេត្រីភាពនិងប្រក្រតីភាពរបស់ប្រទេសនានាលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងក៏គ្មានអំណោយផលដល់កិច្ចសហការរបស់ប្រទេសនានា ដើម្បីទប់ទល់នឹងការសាកល្បងជាសកលទៀតផង ។ កិច្ចប្រជុំកំពូលលើកនេះ ធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់នូវភាពលាក់ពុត ស្តង់ដារពីរ និងផលវិបាករបស់អាមេរិកក្នុងបញ្ហាប្រជាធិបតេយ្យ ឡូហ្ស៊ីកនិងទង្វើប្រកបដោយអនុត្តរភាពរបស់អាមេរិក នឹងនាំមកនូវភាពច្របូកច្របល់និងរង្គោះរង្គើដល់ពិភពលោកតែប៉ុណ្ណោះ ប្រជាធិបតេយ្យបែបអាមេរិកមិនគ្រាន់តែរងការប្រឆាំងពីប្រជាពលរដ្ឋរបស់អាមេរិកតែប៉ុណ្ណោះ ថែមទាំងក៏ច្បាស់ជានឹងត្រូវប្រជាជនលើពិភពលោកថ្កោលទោសជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស