ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ចិនតែងតែឈរនៅម្ខាងនៃសន្តិភាព ម្ខាងនៃកិច្ចសន្ទនានិងម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ
2023-03-22 11:07:21cri
Share with:

កាលពីថ្ងៃទី ២១ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Putin ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិគ្រោះពិភាក្សានៅវិមានក្រឹមឡាំងក្នុងក្រុងមូស្គូ។

លោក Xi Jinping បានគូសបញ្ជាក់ថា កាលពីខែមុន ប្រទេសចិនបានចេញផ្សាយឯកសារជំហររបស់ចិនលើដំណោះស្រាយនយោបាយអំពីវិបត្តិអ៊ុយក្រែន។ ទាក់ទិននឹងបញ្ហាវិបត្តិអ៊ុយក្រែន ភាគីចិនតែងតែអនុវត្តតាមកម្មវិត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវជំហរប្រកបដោយសត្យានុម័តនិងយុត្តិធម៌ ជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្មធ្វើសេចក្តី សម្រេចចិត្តពីគោលជំហររបស់ខ្លួនដោយផ្អែកលើភាពត្រូវនិងខុសនៃបញ្ហា ហើយតែងតែឈរនៅម្ខាងនៃសន្តិភាព ម្ខាងនៃកិច្ចសន្ទនានិងម្ខាងនៃភាពត្រឹមត្រូវជាប្រវត្តិសាស្ត្រយ៉ាងម៉ឺងម៉ាត់៕

អ្នកបកប្រែ:王幸
ប្លុកពិសេស