ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi  Jinping ក្នុងកែវភ្នែករបស់បញ្ញវន្តរុស្ស៊ីមួយរូប៖ លោកXi  Jinping ជា​មេដឹកនាំដែលប្រកបដោយភាពទាក់ទាញខាងបុគ្គលិកលក្ខណៈដ៏ពិសេស
2023-03-22 16:36:36cri
Share with:

ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៣ លោក Xi  Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីបន្ទាប់ពីលោកបន្តកាន់តំណែងជាប្រធានរដ្ឋចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា«សម្របនឹងចរន្តវិវឌ្ឍរីកចម្រើននៃយុគសម័យ ជំរុញសន្តិភាពនិងវឌ្ឍនភាពសកល»នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូដោយលើកឡើងថា បណ្តាប្រទេសនានាបានប្រាស្រ័យទាក់ទងគ្នានិងពឹងផ្អែកលើគ្នាកាន់តែស៊ីជម្រៅដែលជាកម្រិតពុំធ្លាប់មានមនុស្សជាតិរស់នៅក្នុងភូមិភពផែនដីតែមួយហើយក្លាយទៅជាសហគមន៍វាសនារួមមួយ។


រហូតដល់បច្ចុប្បន្ននេះ លោកAnatoly  Torku  Torkunov វិទ្យាធិការនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូដែលបានកាន់តំណែងជាង៣០ឆ្នាំមកហើយ នៅតែចាំយ៉ាងច្បាស់នូវទិដ្ឋភាពនៅថ្ងៃនោះ៖ ក្នុងសាលប្រជុំនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបានអង្គុយពេញគ្រូបង្រៀននិងនិស្សិតជាងមួយពាន់នាក់ បរិយាកាសកក់ក្តៅយ៉ាងខ្លាំង។


 លោក Anatoly  Torku  Torkunov ថ្លែងថា“លោកប្រធានរដ្ឋ Xi  Jinping គឺជាមេដឹកនាំដែលប្រកបដោយភាពទាក់ទាញខាងបុគ្គលិកលក្ខណៈដ៏ពិសេសមេដឹកនាំប្រទេសធំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិនិងកិច្ចការអន្តរជាតិបានមកថ្លែងសុន្ទរកថានៅសាលាយើងគឺធ្វើឱ្យលោកគ្រូអ្នកគ្រូនិងនិស្សិតទាំងឡាយមានកិត្តិយសខ្លាំងណាស់”។


លោក Anatoly  Torku  Torkunov បន្តថា សុន្ទរកថារបស់លោកប្រធានរដ្ឋ Xi  Jinpingមានខ្លឹមសារសម្បូរបែបមានគំនិតស៊ីជម្រៅដែលធ្វើឱ្យគ្រប់គ្នានៅកន្លែងប្រជុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ លោកថា គ្រូល្អម្នាក់ប្រសើរជាងសៀវភៅមួយម៉ឺនក្បាល។ លោកប្រធានរដ្ឋ Xi  Jinping មិនត្រឹមតែជាមេដឹកនាំប្រទេសធំមួយរូបប៉ុណ្ណោះទេថែមទាំងជាគ្រូបង្រៀនរបស់យើងគ្រប់គ្នា។


អ្វីដែលធ្វើឱ្យលោកAnatoly Torku Torkunov កាន់តែរំភើបនោះ គឺវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូជាកន្លែងដែលលោកXi  Jinping លើកឡើងនូវគំនិតសហគមន៍រួមវាសនាតែមួយជាលើកដំបូង។


លោក Anatoly  Torku  Torkunov បន្តទៀតថា បើធៀបនឹងទ្រឹស្តីទំនាក់ទំនងអន្តរជាតិផ្សេងទៀត គន្លឹះនៃគំនិតកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិគឺនៅត្រង់វាបានទាក់ទងជាមួយវិស័យសំខាន់ៗជាច្រើននៃសង្គមជាតិនិងការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូលថែមទាំងបានបង្ហាញពីធាតុពិតរបស់វាផងដែរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស