ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិនចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅ ស្ថាប័នផ្តល់ទិដ្ឋាការចិនប្រចាំនៅបរទេសនឹងដំណើរការឡើងវិញនូវការងារពិនិត្យនិងផ្តល់ទិដ្ឋាការគ្រប់ប្រភេទសម្រាប់ជនបរទេស
2023-03-14 15:00:37cri
Share with:

 អគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិនបានចេញសេចក្តីជូនដំណឹងថា ដើម្បីផ្តល់ភាពងាយស្រួលថែមទៀតដល់ការធ្វើដំណើរទៅមករវាងពលរដ្ឋចិន និងបរទេស ប្រទេសចិនបានសម្រេចធ្វើការកែសម្រួលគោលនយោបាយមួយចំនួនចំពោះការផ្តល់ទិដ្ឋាការ និងការចូលដែនចិនសម្រាប់ជនបរទេសចាប់ពីវេលាម៉ោង ០:០០  ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ តាមម៉ោងទីក្រុងប៉េកាំង ពោលគឺ៖

ទី១. ដំណើរការឡើងវិញនូវមុខងារចូលដែនចិននៃទិដ្ឋាការដែលបានចេញមុនថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ និងស្ថិតក្នុងរយៈពេលមានសុពលភាព ។

ទី២. ស្ថាប័នផ្តល់ទិដ្ឋាការចិនប្រចាំនៅបរទេសបន្តការងារពិនិត្យនិងផ្តល់ទិដ្ឋាការគ្រប់ប្រភេទសម្រាប់ជនបរទេស ។

ទី៣. ស្ថាប័នផ្តល់ទិដ្ឋាការនៅតាមច្រកចេញចូលដែនដំណើរការឡើងវិញនូវការងារពិនិត្យនិងផ្តល់ទិដ្ឋាការតាមច្រកចេញចូលដែនតាមផ្លូវច្បាប់។

ទី៤. ដំណើរការឡើងវិញនូវគោលនយោបាយនៃការចូលកោះHainanដោយលើកលែងទិដ្ឋាការ ការលើកលែងទិដ្ឋាការចំពោះទេសចរធ្វើដំណើរតាមកប៉ាល់ទេសចរណ៍សៀងហៃ ការចូលខេត្តGuangdong ដោយលើកលែងទិដ្ឋាការសម្រាប់ក្រុមជនបរទេសមកពីហុងកុង និងម៉ាកាវ ព្រមនិងការចូលក្រុងGuilin ភូមិភាគស្វយ័តGuangxiដោយលើកលែងទិដ្ឋាការសម្រាប់ក្រុមទេសចរមកពីអាស៊ាន។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស