ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅកុមារនិពន្ធដោយប្រទេសចិនមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិព័រណ៍សៀវភៅកុមារអន្តរជាតិនៅប្រទេសអ៊ីតាលី
2023-03-09 15:24:32cri
Share with:

ពិព័រណ៍សៀវភៅកុមារអន្តរជាតិ Bologna លើកទី ៦០ នៃប្រទេសអ៊ីតាលីដែលមានរយៈពេល ៤ ថ្ងៃបានបើកធ្វើនៅថ្ងៃទី ៦ ខែមីនាដែលបានទាក់ទាញក្រុមហ៊ុនជាង ១៤០០ មកពីប្រទេសនិងតំបន់ចំនួន ៩០ ចូលរួមតាំងពិព័រណ៍ ។


ទីភ្នាក់ងារបោះពុម្ពផ្សាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានតាំងបង្ហាញពីសៀវភៅកុមារនិពន្ធដោយប្រទេសចិនជាងមួយរយក្បាលដែលគ្របដណ្តប់លើវិស័យអប់រំសម្រាប់កុមារ វប្បធម៌ប្រពៃណីចិននិងវិស័យផ្សេងៗទៀត ។ តំណាងនៃក្រុមហ៊ុនបោះពុម្ពផ្សាយនៅក្រុង Padua របស់អ៊ីតាលីបានថ្លែងថា ឥឡូវនេះ ប្រជាជនអ៊ីតាលីជាច្រើនចង់យល់ដឹងអំពីប្រទេសចិននិងរៀនភាសាចិន ប៉ុន្តែអ្នកអានក្នុងស្រុក ជាពិសេសកុមារពិបាកក្នុងការរកបានសៀវភៅកុមារចិន ដូច្នេះ ពួកគេសង្ឃឹមថា អាចទិញសៀវភៅចិននៅក្នុងពិព័រណ៍សៀវភៅកុមារលើកនេះ ។

គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅកុមារអន្តរជាតិ Bologna បានបង្កើតឡើងនៅឆ្នាំ ១៩៦៤ គឺជាពិព័រណ៍ដ៏សំខាន់មួយនៅក្នុងចំណោមពិព័រណ៍សៀវភៅកុមារនិងប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោក ។ យោងតាមលោកស្រី Zhu Weina តំណាងអ្នកផ្តួចផ្តើមរៀបចំពិព័រណ៍សៀវភៅកុមាររបស់ចិនបានឱ្យដឹងថា ស្របនឹងការលើកកម្ពស់សមត្ថភាពនៃខ្លឹមសារនិពន្ធ សៀវភៅកុមាររបស់ចិនបានលក់ជូនទៅកាន់ពិភពលោកជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស