ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ចិននិងអឺរ៉ុបនឹងបំផុសដោយគ្រប់ជ្រុងជ្រោយនូវកម្លាំងចលករនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
2023-03-03 14:36:52cri
Share with:

កាលពីថ្ងៃទី២ខែមីនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរពាក់ព័ន្ធនឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបក្នុងសន្និសីទកាសែតជាប្រចាំថា ទន្ទឹមនឹងការដើរចេញផុតពីការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ដោយជោគជ័យ ចិននិងអឺរ៉ុបនឹងធ្វើការផ្លាស់ប្តូរទល់មុខគ្នាក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ជាថ្មីឡើងវិញដោយគ្រប់ជ្រុងជ្រោយ ហើយនឹងបំផុសដោយគ្រប់ជ្រុងជ្រោយនូវកម្លាំងចលករនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។

លោកស្រី Mao Ning បានថ្លែងថា អាល្លឺម៉ង់ជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅសហភាពអឺរ៉ុប ។ តាមស្ថិតិរបស់ភាគីអាល្លឺម៉ង់បានឱ្យដឹងថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាល្លឺម៉ង់បានឡើងដល់២សែន៩ម៉ឺន៧ពាន់៩រយលានប្រាក់អឺរ៉ូ ដែលកើនឡើងប្រហែល២១ភាគរយ ។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា ។ ថ្នាក់ដឹកនាំរបស់ភាគីអាល្លឺម៉ង់បានបង្ហាញជាច្រើនលើកថា ប្រឆាំង ការផ្តាច់ទំនាក់ទំនងទោះក្នុងរូបភាពណាក៏ដោយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស