ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingផ្ញើសារលិខិតជូនពរចំពោះកិច្ចប្រជុំកំពូលនៃសហម្ព័ន្ធអាហ្វ្រិកលើកទី៣៦
2023-02-19 11:32:08cri
Share with:

ថ្ងៃទី១៨ ខែកុម្ភៈ លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនពរចំពោះកិច្ចប្រជុំកំពូលនៃសហម្ព័ន្ធអាហ្វ្រិកលើកទី៣៦ ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសនិងប្រជាជននៅទ្វីបអាហ្វ្រិក។

    លោកXi Jinpingបានលើកឡើងថា ១ឆ្នាំកន្លងទៅនេះ សហម្ព័ន្ធអាហ្វ្រិកបានសាមគ្គីនិងដឹកនាំប្រទេសអាហ្វ្រិក ឆ្លើយតបយ៉ាងសកម្មនូវបញ្ហាប្រឈមសកល ពន្លឿនការកសាងតំបន់ពាណិជ្ជកម្មសេរីនៅអហ្វ្រិក ហើយបានដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួលបញ្ហាចំណុចក្តៅនៅអាហ្វ្រិក ព្រមទាំងជំរុញឱ្យឋានៈនិងកម្លាំងឥទ្ធិពលលើផ្ទៃអន្តរជាតិរបស់ប្រទេសអាហ្វ្រិកត្រូវបានលើកកម្ពស់ឥតឈប់ឈរ។សូមជូនពរដោយស្មោះត្រង់ថា ប្រទេសនិងប្រជាជននៅទ្វីបអាហ្វ្រិកអាចទទួលបានសមិទ្ធផលកាន់តែច្រើនលើផ្លូវអភិវឌ្ឍន៍។

    លោកXi Jinpingបានបន្តទៀតថា ឆ្នាំ២០២២ ទំនាក់ទំនងរវាងប្រទេសចិននិងអាហ្វ្រិកបន្តរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អ។ខ្ញុំរីករាយរួមជាមួយអ្នកដឹកនាំនៃប្រទេសអាហ្វ្រិក បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិននិងអាហ្វ្រិកថែមមួយកម្រិតទៀត ធ្វើឱ្យការសម្របសម្រួលក្នុងកិច្ចការអន្តរជាតិនិងតំបន់កាន់តែស្អិតល្មួត ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងអាហ្វ្រិកដេលប្រកបដោយមានកម្រិតខ្ពស់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស