ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន
2023-02-03 16:38:25cri
Share with:

កាលពីថ្ងៃទី ២ ខែកុម្ភៈ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន ។

ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានលើកឡើងថា ឆ្នាំ២០២៣គឺជាខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនិងមិត្តភាពរវាងចិននិងជប៉ុន។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសជប៉ុនឆ្លៀតឱកាសនេះដើម្បីរំលឹកឡើងវិញនូវស្មារតីនៃសន្ធិសញ្ញានេះ ដោយបំពេញកាតព្វកិច្ចនៃសន្ធិសញ្ញា និងប្រកាន់ខ្ជាប់គំនិតឯកភាពរួមផ្នែកនយោបាយដ៏សំខាន់ស្តីពី “ការធ្វើជាដៃគូសហប្រតិបត្តិការ និងមិនបង្កការគំរាមកំហែងដល់គ្នាទៅវិញទៅមក” ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗ ដើម្បីជំរុញទំនាក់ទំនងចិន-ជប៉ុនវិវឌ្ឍរីកចម្រើនទៅមុខឱ្យកាន់តែល្អប្រសើរតាមផ្លូវដ៏ត្រឹមត្រូវ។

ជាការឆ្លើយតប លោក Hayashi Yoshimasa បានថ្លែងថា ប្រទេសជប៉ុនមានឆន្ទៈរួមជាមួយប្រទេសចិន ដោយចាត់ទុកខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនិងមិត្តភាពរវាងជប៉ុននិងចិនជាកាលានុវត្តភាព រំលឹកឡើងវិញនូវស្មារតីនៃសន្ធិសញ្ញា អនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការប្រាស្រ័យទាក់ទងគ្នាក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់និងការផ្លាស់ប្តូររវាងប្រជាជន និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីកសាងទំនាក់ទំនងជប៉ុន-ចិនដែលប្រកបដោយការស្ថាបនា និងស្ថិរភាព៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស