ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីអាមេរិក-អង់គ្លេស-អូស្ត្រាលី" អាចនឹងបន្ថែមសមាជិកថ្មី ក្រសួងការបរទេសចិនថ្លែងថា មិនថាយន្តការតំបន់ណាមួយក្តី សុទ្ធតែត្រូវបង្កើនទំនុកចិត្តទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់
2023-02-02 15:23:37cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា គណៈកម្មាធិការការពារជាតិនៃសភាអង់គ្លេសកំពុងពិភាក្សាអំពីការបន្ថែមសមាជិកថ្មីនៃ"ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីអាមេរិក-អង់គ្លេស-អូស្ត្រាលី" (AUKUS) ដែលអាចនឹងអនុញ្ញាតឱ្យជប៉ុន និងឥណ្ឌាចូលរួមផងដែរ ។ ទាក់ទិននឹងករណីនេះ  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១ ខែកុម្ភៈថា មិនថាយន្តការក្នុងតំបន់ណាមួយក៏ដោយ សុទ្ធតែត្រូវដើរតាមនិន្នាការសន្តិភាព និងការអភិវឌ្ឍ បង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់ ហើយមិនគួរសំដៅទៅលើភាគីទីបីណាមួយ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីនោះឡើយ។

លោកស្រី Mao Ning បានគូសបញ្ជាក់ទៀតថា  ការបង្កើតនូវអ្វីដែលគេហៅថា ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បើនិយាយពីធាតុពិតគឺដើម្បីបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា តាមរយៈកិច្ចសហប្រតិបត្តិការយោធា ដែលជាគំនិតសង្រ្គាមត្រជាក់សុទ្ធសាធ និងបានបង្កើនហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបង្កើនការប្រកួតប្រជែងខាងសព្វាវុធនៅអាស៊ីប៉ាស៊ីហ្វិក និងបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់និងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ "

អ្នកបកប្រែ:李庆莉
ប្លុកពិសេស