ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Petr Pavel ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសឆែក
2023-01-29 10:59:07cri
Share with:

      ថ្ងៃទី ២៨ ខែមករា ការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆែកដែលមានរយៈពេលពីរថ្ងៃបានបិទបញ្ចប់ លោក Petr Pavel ជាអតីតយុទ្ធជនបានយកឈ្នះលើលោក Andrej Babis អតីតនាយករដ្ឋមន្ត្រីឆែកនិងជាប់ឆ្នោតជាប្រធានាធិបតីឆែក។

      តាមទិន្នន័យដែលប្រកាសតាមវេបសាយផ្លូវការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆែកសបង្ហាញថា ក្នុងចំណោមការរាប់សន្លឹកឆ្នោតចំនួន ៩៧.៧៩% លោក Petr Pavel ទទួលបានសំឡេងគាំទ្រ  ៥៧.៩% ឯលោក Andrej Babis គឺ ៤២.០៩%។ តាមស្ថិតិផ្សេងទៀតឱ្យដឹងថា ក្នុងការបោះឆ្នោតជុំទីពីរដែលធ្វើពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមករា អត្រាយបោះឆ្នោតឈានដល់ ៧០% ខ្ពស់ជាងការបោះឆ្នោតជុំទីមួយដែលមានត្រឹមតែ ៦៨.២៤% ។

      គួរបញ្ជាក់ថា លោក Petr Pavel ដែលមានអាយុ ៦១ ឆ្នាំធ្លាប់កាន់តំណែងជាប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ ចំណែកលោក Andrej Babis ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឆែក ហើយទទួលបន្ទុកជានាយករដ្ឋមន្ត្រីឆែកពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០២១៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស