ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចចិននឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់
2023-01-27 14:41:16cri
Share with:

    របាយការណ៍ស្តីពី«ស្ថានការណ៍និងការរំពឹងទុកអំពីសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ »ដែលអង្គការសហប្រជាជាតិបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែមករាបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងធ្លាក់ចុះពីប្រហែល ៣ ភាគរយនៅឆ្នាំ ២០២២ មកនៅត្រឹម ១,៩ ភាគរយ ។ ព្រមពេលជាមួយគ្នានេះ របាយការណ៍នេះក៏បានប៉ាន់ប្រមាណដែរថា សេដ្ឋកិច្ចចិននឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ។

    របាយការណ៍នេះបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៣ នឹងបង្កើនល្បឿន ។ ទន្ទឹមនឹងរដ្ឋាភិបាលចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ និងចាត់វិធានការសេដ្ឋកិច្ចដ៏វិជ្ជមាន កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះនឹងឡើងដល់ ៤,៨ ភាគរយ ។

    របាយការណ៍នេះបានចង្អុលបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងជះឥទ្ធិពលដ៏សំខាន់ទៅលើប្រទេសជាច្រើននៅតំបន់អាស៊ីបូព៌ា ហើយតាមការប៉ាន់ប្រមាណ ការស្តារឡើងវិញនៃសេដ្ឋកិច្ចចិននឹងផ្តល់ការគាំទ្រដល់កំណើននៃតំបន់ទាំងមូល ។

    របាយការណ៍នេះក៏បានអះអាងថា ដោយមកពីរងឥទ្ធិពលពីជំងឺកូវីដ ១៩ វិបត្តិអ៊ុយក្រែននិងអតិផរណាខ្ពស់ជាដើម បានជាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២២ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ តាមការប៉ាន់ប្រមាណ កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងធ្លាក់ចុះពីប្រហែល ៣ ភាគរយនៅឆ្នាំ ២០២២ មកនៅត្រឹម ១,៩ ភាគរយ ។ របាយការណ៍នេះប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចនៃសហភាពអឺរ៉ុបនឹងកើនឡើង ០,២ ភាគរយ ចំណែកឯសេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ០,៤ ភាគរយ សេដ្ឋកិច្ចជប៉ុននឹងកើនឡើង ១,៥ ភាគរយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស