ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុនរិះគន់ថា ការអភិវឌ្ឍ“សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ” គឺល្មើសនឹងច្បាប់អន្តរជាតិ
2023-01-26 13:52:46cri
Share with:

     ថ្ងៃទី២៥ ខែមករា ក្នុងកិច្ចប្រជុំនៃសភាតំណាងរាស្ត្រ លោក Kenta Izumi ប្រធាននៃគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ ដែលជាគណបក្សមិនកាន់អំណាចធំជាងគេរបស់ប្រទេសជប៉ុនបានរិះគន់គំនិតផ្តួចផ្តើមស្តីពី "សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ" ដែលលោក Fumio  Kishida នាយករដ្ឋមន្ត្រីជប៉ុនធ្លាប់សង្កត់ធ្ងន់ ដោយអះអាងថា គំនិតផ្តួចផ្តើមនេះបានល្មើសនឹងច្បាប់អន្តរជាតិ ។

      សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមករា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងសុន្ទរកថាក្នុងអំឡុងពេលបើកធ្វើសន្និសីទជាប្រចាំលើកទី២១១នៃរដ្ឋសភា លោកបានគូសបញ្ជាក់ថា ត្រូវបង្កើនសមត្ថភាពការពារជាតិរបស់ជប៉ុនពីឬសគល់ ព្រមទាំងបានអះអាងថា និយាយចំពោះជប៉ុន ការមានអ្វីដែលហៅថា “សមត្ថភាពវាយប្រហារតបវិញ” ពោលគឺ “សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ” គឺមានភាពចាំបាច់ណាស់ ។

      ទាក់ទិននឹងរឿងនេះ លោក Kenta Izumi បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្នុងកិច្ចប្រជុំនៃសភាតំណាងរាស្ត្រនៅថ្ងៃទី២៥ ខែមករា ។ លោកបានថ្លែងថា “សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ ” ជាការអនុវត្តការវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវក្នុងដំណាក់កាលបាញ់បង្ហោះគ្រាប់មីស៊ីល វាពិតជានឹងក្លាយជា “ការវាយប្រហារមុនគេ” ជាមិនខាន ដូច្នេះ ការនេះបានល្មើសនឹងច្បាប់អន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ គោលលំនាំស្តីពីការដំឡើងពន្ធដារសម្រាប់ការពារជាតិដែលលោក Fumio Kishida បានលើកឡើងនោះ មិនបានត្រូវពិគ្រោះពិភាក្សាទាំងស្រុងនោះទេ ជាសេចក្តីសម្រេចចិត្តខុសឆ្គង

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស