ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang ​ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Amir Khan Muttaqi ​រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្ន​អាហ្វហ្គានីស្ថាន
2023-01-22 15:40:12cri
Share with:

ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ លោកQin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបាន

ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោកAmir Khan Muttaqi រដ្ឋមន្រ្តីការបរទេសស្តី

ទីនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសអាហ្វហ្គានីស្ថាន 

លោកQin Gang បានថ្លែងថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់

ទំនងកិច្ចសហប្រតិបត្តិការ និងសុខដុមរមនារវាងប្រទេសចិននិងអាហ្វហ្គានីស្ថាន គោរព

ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអាហ្វហ្គានីស្ថានជានិច្ច គោរពការជ្រើសរើសដោយម្ចាស់ការរបស់ប្រជាជនអាហ្វហ្គានីស្ថាន គោរពជំនឿ

សាសនានិងទំនៀទម្លាប់របស់ប្រទេសអាហ្វហ្គានីស្ថាន មិនដែលជ្រៀតជ្រែកកិច្ចការ

ផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន មិនដែលប៉ុនប៉ងចង់បានផលប្រយោជន៍ផ្ទាល់ខ្លួននៅប្រទេសអាហ្វហ្គានីស្ថាននិងមិនស្វែងរកក្រុមសម្ព័ន្ធមិត្តនៅអាហ្វហ្គានីស្ថានទៀតផង។ភាគីចិន

គាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានក្នុងការបង្កើតរចនាសម្ព័ន្ធនយោបាយប្រកបដោយបរិយាប័ន្ន និងភាពទូលំទូលាយ  អនុវត្តគោលនយោបាយជាតិនិង

អន្តរជាតិប្រកបដោយស្ថិរភាពនិងទន់ភ្លន់ បង្ក្រាប់អំពើភេរវកម្មតាមគ្រប់ទម្រង់ និងមាន

ទំនាក់ទំនងដ៏មេត្រីភាពជាមួយគ្រប់ប្រទេស ពិសេសគឺប្រទេសជាតិខាង។

ជាការឆ្លើយតប លោកAmir Khan Muttaqi បានថ្លែងថា រដ្ឋាភិបាលបណ្តោះអាសន្ននៃ

ប្រទេសអាហ្វហ្គានីស្ថាន គោរពគោលនយោបាយប្រទេសចិនតែមួយ គាំទ្រប្រទេសចិន

ក្នុងការគាំពារអធិបតេយ្យភាពនិងបរណភាពទឹកដី ស្វាគមន៍ប្រទេសចិនដើរតួនាទីកាន់

តែសំខាន់ក្នុងកិច្ចការអន្តរជាតិនិងតំបន់សង្ឃឹមនឹងបង្កើនកិច្ចសហប្រតិបត្តិការនិង

ប្រាស្រ័យទាក់ទងគ្នាជាមួយភាគីចិន 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស