ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិមាណដឹកជញ្ជូនអ្នកដំណើរ និងបរិមាណដឹកជញ្ជូនទំនិញតាមផ្លូវដែករបស់ប្រទេសចិនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបន្តកើនឡើង
2023-01-21 16:16:58cri
Share with:

ថ្ងៃទី ២១ ខែមករា គឺជាថ្ងៃដាច់ឆ្នាំ  តាំងពីចាប់ផ្តើមការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅថ្ងៃទី៧ ខែមករាមក បរិមាណដឹកជញ្ជូនអ្នកដំណើរនិងបរិមាណដឹកជញ្ជូនទំនិញតាមផ្លូវដែកបានបន្តកើនឡើង ហើយស្ថាប័នមានពាក់ព័ន្ធបានចាត់វិធានការតាមបែបវិទ្យាសាស្ត្រ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់នៃការដឹកជញ្ជូន។

ក្នុងរយៈពេល ១៤ ថ្ងៃមុនពេលចាប់ផ្តើមការដឹកជញ្ជូនអ្នកដំណើរក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លំហូរអ្នកដំណើរតាមផ្លូវដែកបានបន្តកើនឡើង។ ក្នុងចំណោមនោះ លំហូរអ្នកដំណើរមានចំនួនលើសពី ៨ លាននាក់ក្នុងមួយសប្តាហ៍ជាប់គ្នា ។ ស្ថានីយរថភ្លើងនៅតំបន់នានាបានកែលម្អសេវាកម្ម ដើម្បីធ្វើឱ្យអ្នកដំណើរមានភាពងាយស្រួលកាន់តែច្រើនក្នុងការធ្វើដំណើរ។

តាំងពីចាប់ផ្តើមការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមក រថភ្លើងផ្ទុកកុងតឺន័រតាមផ្លូវដែកនិងផ្លូវសមុទ្រនៃច្រកផ្លូវថ្មីនៃពាណិជ្ជកម្មផ្លូវគោកនិងផ្លូវសមុទ្រភាគខាងលិចប្រទេសចិនបានដឹកជញ្ជូនទំនិញចំនួន ២,៥ ម៉ឺន TEUs កើនឡើង ៤% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំមុន។ ផ្លូវដែកជាតិបានដឹកជញ្ជូនធ្យូងថ្មចំនួន ៥៤,១៨ លានតោន កើនឡើង ១២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំមុន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស