ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាច្រើនប្រឆាំងយ៉ាងខ្លាំងចំពោះជប៉ុនដែលសម្រេចបង្ហូរទឹកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ភាគីចិនដាស់តឿនជប៉ុនអោយបញ្ឈប់នូវទង្វើមិនទទួលសុខត្រូវ
2023-01-20 16:18:40cri
Share with:

     តាមការផ្សាយដំណឹងបានឱ្យដឹងថា ដៅចំពោះករណីដែលរដ្ឋាភិបាលជប៉ុនបានប្រកាសនឹងបង្ហូរទឹកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រក្នុងចន្លោះរដូវផ្ការីកនិងរដូវក្តៅឆ្នាំនេះ ពេលថ្មីៗកន្លងទៅនេះ សមាគមជាច្រើនក្នុងស្រុកជប៉ុននិងឥស្សរជននៃប្រទេសជាច្រើនបាននាំគ្នាបញ្ចេញសំឡេងដើម្បីរិះគន់រដ្ឋាភិបាលជប៉ុនដែលលើ្មសនឹងពាក្យសន្យា ក្នុងន័យសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសេចក្តីសម្រេចចិត្តបង្ហូរទឹកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រនេះ។

      ថ្ងៃទី ១៩ ខែមករា លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធក្នុងសន្និសីទកាសែតជាប្រចាំថា ភាគីចិនដាស់តឿនជប៉ុនគោរពដល់ការបារម្ភដ៏ត្រឹមត្រូវនិងការអំពាវនាវដ៏ខ្លាំងក្លារបស់ប្រជាជនក្នុងស្រុកនិងសហគមន៍អន្តរជាតិ គោរពតាមពាក្យសន្យា ចាត់ចែងទឹកបំពុលដោយនុយក្លេអ៊ែរតាមបែបវិទ្យាសាស្រ្ត បើកចំហ មានតម្លាភាពនិងមានសន្តិសុខ បញ្ឈប់នូវទង្វើមិនទទួលខុសត្រូវដែលធ្វើការបង្ហូរទឹកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស