ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន
2023-01-19 16:12:51cri
Share with:


        ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់   ល្ងាចថ្ងៃទី១៨ ខែមករា  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសំណេះសំណាលផ្ទាល់ជាមួយមហាជននៅតំបន់ជាច្រើនដូចជាខេត្ត Heilongjiang  ខេត្ត Fujian  ភូមិភាគស្វយ័តXinjiang  ខេត្ត Henan  ខេត្តSichuan និងប៉េកាំងជាដើមតាមប្រព័ន្ធវីដេអូ  ដោយបានសួរសុខទុក្ខនិងសំណេះសំណាលជាមួយបុគ្គលិកវេជ្ជសាស្ត្រដែលប្រចាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩   , មនុស្សចាសនៅមណ្ឌលសុខុមាលភាពសង្គម   ,  បុគ្គលិករោងចក្រផ្គត់ផ្គង់ថាមពល  ,  បុគ្គលិកការងារនៅស្ថានីយរទេះភ្លើង  ,  អ្នកលក់កសិផលក្នុងផ្សារ   កម្មាភិបាលនៅភូមិនិងមហាជន     ដើម្បីសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស។

     ក្រោមសំឡេងទះដៃសាទរដ៏សប្បាយរីករាយនិងកក់ក្តៅរបស់មហាជនគ្រប់ទីកន្លែង  លោក Xi Jinping បានគូសបញ្ជាក់ថា តាមទម្លាប់ឆ្នាំមុនៗ ពេលនេះខ្ញុំនឹងចុះទៅមូលដ្ឋានដើម្បីសួរសុខទុក្ខអ្នកទាំងអស់ដោយផ្ទាល់។ ឆ្នាំនេះជួបតាមអនឡាញ គឺអាចឃើញកន្លែងកាន់តែច្រើន  ទាំងភាគខាងកើត ខាងលិច ខាងត្បូង ខាងជើងនិងភាគកណ្តាលប្រទេស   អាចមើលឃើញទឹកមុខដ៏មានសុភមង្គលនិងសប្បាយរីករាយខ្លាំងរបស់អ្នកទាំងអស់គ្នាដែលនៅគ្រប់ទីតំបន់ទូទាំងប្រទេស។  ថ្ងៃដាច់ឆ្នាំចាស់និងចូលឆ្នាំថ្មី  ជាថ្ងៃបុណ្យប្រពៃណីរបស់ប្រជាជាតិចិន  ជាថ្ងៃសប្បាយរីករាយសម្រាប់ក្រុមគ្រួសាររាប់សែនរាប់ម៉ឺនដែលជួបជុំលាឆ្នាំចាស់ទទួលឆ្នាំថ្មី។  បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺអ្នកទាំងអស់គ្នាអាចចូលឆ្នាំដោយសប្បាយរីករាយ។ រដ្ឋបាលគ្រប់ជាន់ថ្នាក់នឹងធានាជាក់លាក់នូវការផ្គត់ផ្គង់ថាមពល ទំនិញគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជាដើម  ជាពិសេសនឹងអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការបង្ការនិងការពារជំងឺឆ្លងក្នុងដំណាក់កាលថ្មីឱ្យល្អ  ដើម្បីឱ្យប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចូលឆ្នាំថ្មីដោយទុកចិត្តសិរីមង្គល និងរីករាយ។

       លោកបានបន្តថា  នៅឆ្នាំទៅយើងបានរួមគ្នាធ្វើការខិតខំតស៊ូ បានយកឈ្នះឧបសគ្គនិងបញ្ហាគ្រប់ប្រភេទ។ ឆ្នាំថ្មីខាងមុខនេះ  នឹងចាប់ផ្តើមអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយគ្រប់ជ្រុងជ្រោយ  ។ សង្ឃឹមថាអ្នកទាំងអស់គ្នាពង្រឹងជំនឿចិត្ត រួមចិត្តរួមថ្លើមធ្វើការតស៊ូជាមួយគ្នា  មុខជាអាចទទួលបានសមិទ្ធផលកាន់តែធំនៅឆ្នាំថ្មីជាមិនខាន!




អ្នកបកប្រែ:邓倩
ប្លុកពិសេស