ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ភាគីចិនស្វាគមន៍លោកប្លីងខិនមកបំពេញទស្សនកិច្ចនៅប្រទេសចិនភាគីទាំងពីរកំពុងប្រាស្រ័យទាក់ទងគ្នាអំពីករណីលម្អិត
2023-01-18 10:54:53cri
Share with:

      ថ្ងៃទី ១៧ ខែមករា លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៃសន្និសីទព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរអំពីករណីដែលលោកប្លីងខិនរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងជួបពិភាក្សាការងារជាមួយលោកQin Gangរដ្ឋមន្ត្រីការបរទេសចិននៅថ្ងៃទី ៥ ខែកុម្ភៈនៅ ប្រទេសចិន។

      លោកWang Wenbinបានឆ្លើយតបថា ភាគីចិនស្វាគមន៍លោកប្លីងខិនមកបំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរកំពុងប្រាស្រ័យទាក់ទងគ្នាអំពីករណីលម្អិត។ លោកបានគូសបញ្ជាក់ថា ជានិច្ចកាល ភាគីចិនតែងតែអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកដោយអនុលោមតាមគោលការណ៍ទាំងបីដែលលោកប្រធានរដ្ឋចិនXi Jinping បានលើកឡើង ពោលគឺគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ រំពឹងថាអាមេរិកអាចបង្កើតការយល់ដឹងដ៏ត្រឹមត្រូវចំពោះប្រទេសចិន ប្រកាន់ខ្ជាប់នូវការធ្វើកិច្ចសន្ទនាតែមិនមែនបដិបក្ខគ្នា ឈ្នះ-ឈ្នះតែមិនមែនផលបូកសូន្យ ឈានទៅមុខតាមទិសដៅតែមួយជាមួយភាគីចិន អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យវិលត្រឡប់មករកផ្លូវអភិវឌ្ឍន៍ដោយរឹងមាំនិងមានស្ថិរភាពវិញ៕         

អ្នកបកប្រែ:王昭君
ប្លុកពិសេស