ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អង្គការសុខភាពពិភពលោកកោតសរសើរខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការឆ្លើយតបនឹងសភាពការណ៍ជំងឺកូវីដ១៩
2023-01-17 11:40:06cri
Share with:

ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣ពេលថ្លែងអំពីការដែលភាគីចិនបានជួបសន្ទនាតាម

ទូរស័ព្ទជាមួយលោកTedros Adhanom Ghebreyesusអគ្គនាយកអង្គការសុខភាព

ពិភពលោកលោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា

លេខាធិការដ្ឋាននិងលោកអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការប្រយុទ្ធនឹងកូវីដ១៩

និងបានថ្លែងអំណរគុណចំពោះភាគីចិនដែលបានធ្វើការផ្លាស់ប្តូរបច្ចេកទេសនិង

ចែករំលែកទិន្នន័យព័ត៌មាននៃសភាពការណ៍ជំងឺកូវីដ១៩ជាមួយអង្គការសុខភាពពិភពលោកក្នុងរយៈពេលជាយូរកន្លងមក។ភាគីទាំងពីរបានកភាពគ្នាបន្តបង្កើនកិច្ច

សហប្រតិបត្តិការនិងការផ្លាស់ប្តូរបច្ចេកទេសសម្រាប់បង្ការនិងគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ដើម្បីរួមគ្នាគាំពារសន្តិសុខសុខភិបាលសកល។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៣លោកMa Xiaoweiប្រធាន

គណៈកម្មាធិការជាតិសុខាភិបាលចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក

Tedros Adhanom Ghebreyesusអគ្គនាយកអង្គការសុខភាពពិភពលោកដើម្បី

ធ្វើការផ្លាស់ប្តូរមតិយោបល់អំពីការងារបង្ការនិងគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩នាពេលបច្ចុប្បន្នុ។

លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងភាគីចិននឹង

បន្តគាំទ្រការដើរតួនាទីរបស់អង្គការសុខភាពពិភពលោកដើរតួនាទីដូចពេលកន្លង

មកព្រមទាំងរួមសាមគ្គីសហគមន៍អន្តរជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ទន្ទឹម

គ្នានេះភាគីចិនក៏នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដែលអនុលោមតាមច្បាប់

មានភាពទាន់ពេលវេលាបើកចំហនិងមានតុល្យាភាពដើម្បីចែករំលែកនូវ

ព័ត៌មានអំពីសភាពការណ៍ជំងឺកូវីដ១៩ជាមួយសហគមន៍អន្តរជាតិក្នុងនោះរួម

មានអង្គការសុខភាពពិភពលោកផងដែរដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។

ភាគីចិនសង្ឃឹមថាគ្រប់ភាគីប្រកាន់ខ្ជាប់នូវគោលជំហរវិទ្យាសាស្ត្រនិង

សត្យានុម័តគោរពនិងគាំទ្រដល់ការងារប្រយុទ្ធនឹងជំងឺកូវីដ១៩របស់ប្រទេស

ចិនដើម្បីរួមចំណែករៀងៗខ្លួនចំពោះសាមគ្គីភាពរបស់ពិភពលោកទាំងមូល

សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស