ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង់គ្លេសចេញផ្សាយអ្វីដែលហៅថា 《របាយការណ៍ពាក់កណ្តាលឆ្នាំអំពីបញ្ហាតំបន់ហុងកុង》 ក្រសួងការបរទេសចិនថ្លែងថា ត្រូវយល់ច្បាស់នូវនិន្នាការប្រវត្តិសាស្ត្រ បញ្ឈប់ការជ្រៀតជ្រែកកិច្ចការរបស់តំបន់ហុងកុង
2023-01-14 15:14:06cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋាភិបាលអង់គ្លេសចេញផ្សាយអ្វីដែលហៅថា របាយការណ៍ពាក់កណ្តាលឆ្នាំអំពីបញ្ហាតំបន់ហុងកុង ដោយនិយាយថាអ៊ីចេះថាអ៊ីចុះចំពោះកិច្ចការរបស់តំបន់ហុងកុង ។ អំពីការនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៣ខែមករាថា ភាគីអង់គ្លេសមិនអើពើនឹងការពិតជាក់ស្តែងដែលតំបន់ហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញយូរណាស់មកហើយ ហើយចេញផ្សាយអ្វីដែលហៅថា របាយការណ៍ពាក់កណ្តាលឆ្នាំអំពីបញ្ហាតំបន់ហុងកុងមួយឆ្នាំហើយមួយឆ្នាំទៀត ដែលជ្រៀតជ្រែកកិច្ចការរបស់តំបន់ហុងកុងនិងកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ក៏ដូចជាល្មើសនឹងច្បាប់អន្តរជាតិនិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដូច្នេះ ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងមុតមាំចំពោះការនេះ ។

លោក Wang Wenbin បានថ្លែងថា ចាប់ពីតំបន់ហុងកុងវិលត្រឡប់ចូលមាតុប្រទេសវិញមក អ្នកក្រុងហុងកុងមានសិទ្ធិនិងសេរីភាពតាមច្បាប់លើសពីរយៈពេលមុនឆ្នាំ១៩៩៧យ៉ាងច្រើន នេះគឺមនុស្សដែលគ្មានទស្សនៈលំអៀងណាម្នាក់សុទ្ធតែទទួលស្គាល់ដែរ ។ វិនិយោគិនអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា បរិយាកាសប្រកបអាជីវកម្មនៃតំបន់ហុងកុងគឺកាន់តែមានសន្តិសុខ ស្ថិរភាពនិងអាចប៉ាន់ប្រមាណ ។

លោក Wang Wenbin បានគូសបញ្ជាក់ថា អង់គ្លេសគ្មានអធិបតេយ្យភាព សិទ្ធិគ្រប់គ្រងនិងសិទ្ធិត្រួតពិនិត្យចំពោះតំបន់ហុងកុងដែលបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញនោះទេ ។ រដ្ឋាភិបាលចិនគ្រប់គ្រងតំបន់ហុងកុងគឺយោងទៅតាមរដ្ឋធម្មនុញ្ញចិននិងច្បាប់មូលដ្ឋាននៃតំបន់ហុងកុង ដាច់ខាតមិនមែនសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេសនោះឡើយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស